ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្តីការបរទេសកាណាដាអះអាងថា ចិនគឺជាអ្នកដើរតួយ៉ាងសំខាន់ដើម្បីរក្សាសុវត្ថិភាពនៅលើសមុទ្រក្រហម

កាណាដា៖​ រដ្ឋមន្រ្តីការបរទេសកាណាដា លោកស្រី Melanie Joly កាលពីថ្ងៃអាទិត្យថ្លែងថា រដ្ឋាភិបាលចិនគួរតែដើរតួនាទីសំខាន់របស់ខ្លួនក្នុងការរក្សាតម្រាយផ្លូវក្នុងសមុទ្រក្រហមឱ្យមានសន្តិសុខ និងសុវត្ថិភាពសម្រាប់ការធ្វើពាណិជ្ជកម្ម ដោយលោកស្រីលើកឡើងថាកប៉ាល់ពាណិជ្ជកម្មរបស់ចិនខ្លួនឯងក៏ប្រឈមនឹងហានិភ័យផងដែរ ចំពោះការធ្វើដំណើរកាត់តាមសមុទ្រក្រហមនេះ។ មិនត្រឹមតែនិយាយពាក់ព័ន្ធនឹងរឿងរ៉ាវនៅលើសមុទ្រក្រហមប៉ុណ្ណោះទេ ប៉ុន្តែរដ្ឋមន្រ្តីការបរទេសរូបនេះក៏បានអំពាវនាវឱ្យចិនបញ្ឈប់ការជួយអន្តរាគមន៍ទៅកាន់រុស្សី ដើម្បីគេចផុតពីទណ្ឌកម្មអន្តរជាតិផងដែរ។ 

ក្នុងបទសម្ភាសន៍មួយ លោកស្រី Joly បញ្ជាក់ថា លោកស្រីធ្លាប់បានជជែកផ្ទាល់ជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi និងស្នើឱ្យភាគីចិនជួយជម្រុញឥទ្ធិពលរបស់ខ្លួនលើក្រុមប្រយុទ្ធហ៊ូទី ដើម្បីធ្វើយ៉ាងណារក្សាសុវត្ថិភាព និងបើកចំហរផ្ទៃសមុទ្រក្រហមផងដែរ។ លោកស្រីបានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកស្រីបញ្ជាក់ទៅកាន់ភាគីចិនថា អ្វីដែលលោកស្រីបានលើកឡើងនេះក៏ជាប្រយោជន៍សម្រាប់ភាគីចិនដែលជាអ្នកនាំចេញផលិតផលធំមួយរបស់ពិភពលោកផងដែរ។ 

គួរបញ្ជាក់ថា ក្រុមហ៊ូទីនៅក្នុងប្រទេសអ៊ីរ៉ង់ដែលមានទំនាក់ទំនងយ៉ាងជិតស្និទជាមួយរដ្ឋាភិបាលបានចាប់ផ្តើមវាយប្រហារជាបន្តបន្ទាប់ទៅលើនាវាពាណិជ្ជកម្មដែលឆ្លងកាត់សមុទ្រក្រហម ខណៈតម្រាយផ្លូវដ៏សំខាន់សម្រាប់ការតភ្ជាប់ពាណិជ្ជកម្មរវាងទ្វីបអាស៊ី និងអឺរ៉ុបនេះបានរងការរំខានជាខ្លាំង ដែលនាំឱ្យមានការអន្តរាគមន៍ជាបន្តបន្ទាប់ពីប្រទេសធំៗដូចជាសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសជាដើម ក្នុងគោលបំណងឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហ៊ូទី។ 

ពាក់ព័ន្ធនឹងទណ្ឌកម្មអន្តរជាតិទៅលើប្រទេសរុស្សីវិញ លោកស្រី Melanie Joly ក៏បានស្នើទៅកាន់រដ្ឋមន្រ្តីការបរទេសចិនផងដែរឱ្យចូលរួមធ្វើយ៉ាងណាឱ្យការដាក់ទណ្ឌកម្មរបស់លោកខាងលិចទៅលើប្រទេសរុស្សីកាន់តែមានប្រសិទ្ធភាព ស្របពេលដែលសង្គ្រាមនៅអ៊ុយក្រែនកំពុងតែអូសបន្លាយ។ លោកស្រីថ្លែងថា៖ "យើង​ត្រូវ​ដាក់​សម្ពាធ​ជា​អតិបរមា​លើ​រុស្ស៊ី​។ ទណ្ឌកម្ម​របស់​យើងពិតជាមានទម្ងន់ ប៉ុន្តែ​ចិន​មិន​អាច​ជា​ចន្លោះ​ប្រហោង​ក្នុង​ប្រព័ន្ធនៃ​ការដាក់ទណ្ឌកម្ម​​បាន​ឡើយ"៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក