ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មេកន្រ្ទាញ ជាបង្គោលដឹកនាំការសែនព្រេន និងមានទំនាក់ទំនងទៅនឹងព្រលឹងវិញ្ញាណដូនតា

បាត់ដំបង៖ មេកន្រ្ទាញ ជាបង្គោលដឹកនាំការសែនព្រេន និងមានទំនាក់ទំនងទៅនឹងព្រលឹងវិញ្ញាណដូនតា អាចឱ្យអ្នកភូមិសុំសេចក្តីសុខ និងលាបំណន់អ្វីមួយ។

នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បានឱ្យដឹងថា លោក លៀង ឆឺត មានអាយុ ៨៣ឆ្នាំ ជាតាខ្វាយជំនាន់ទី៥ (ឆ្នាំ១៩៩០ ដល់បច្ចុប្បន្ន) នៃសហគមន៍ជនជាតិដើមភាគតិច ព័រ នៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។ លោកជាបុគ្គលត្រូវបានជ្រើសរើសជា មេកន្រ្ទាញ ក្រាក់ស្រុក តែសម្រាប់ជនជាតិដើមភាគតិច ព័រ គេហៅថា តាខ្វាយ ឪខ្វាយ ឬម្ចាស់ស្រុក។

លោកមានតួនាទីសំខាន់ណាស់នៅក្នុងសហគមន៍ ជាបង្គោលដឹកនាំការសែនព្រេន និងជាបុគ្គលដែលអ្នកភូមិគោរព និងមានទំនាក់ទំនងទៅនឹងព្រលឹង វិញ្ញាណដូនតា ដែលអាចអោយអ្នកភូមិសុំសេចក្តីសុខ ចៀសផុតពីគ្រោះចង្រៃ សុំការណែនាំ និងលាបំណន់ពីការធ្វើខុសប្រពៃណី។

បំរាមចំពោះតាខ្វាយ គឺហាមនិយាយកុហក ហាមផឹកស្រា ហាមសម្លាប់សត្វ ងូតទឹកមិនអោយអ្នកដទៃឃើញ និងមិនអោយចាកចេញពីភូមិលើសពី ២ថ្ងៃ និងតមអាហារ ដូចជាសាច់គោ ទឹកដោះគោ ផ្លែទឹកដោះគោ។ តាខ្វាយ តម្រូវអោយទុកសក់វែង និងស្លៀកក្បិនជារៀងរាល់ថ្ងៃ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក