ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចធិបតី ណែនាំរដ្ឋបាលរាជធានីភ្នំពេញត្រៀមរថយន្តក្រុងឥតគិតថ្លៃដឹកពលរដ្ឋទៅលេងស្រុកកំណើតនៅថ្ងៃចូលឆ្នាំខ្មែរ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុងដឹកពលរដ្ឋពីភ្នំពេញទៅតាមបណ្តាខេត្តនាថ្ងៃចូលឆ្នាំប្រពៃណីដោយឥតគិតថ្លៃដូចនឹងបណ្តាឆ្នាំកន្លងៗទៅផងដែរដើម្បីកាត់បន្ថយការចំណាយ និងផ្តល់សុវត្ថិភាពដល់ពលរដ្ឋ។

ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានចាក់អង្រែក្រោម-ព្រែកប្រា នាព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតីបានថ្លែងថា៖ «តិចទៀត ជិតដល់ចូលឆ្នាំខ្មែរ អ៊ីចឹងត្រៀមមធ្យោបាយដឹកជញ្ជូន ដឹកបងប្អូនយើងពីភ្នំពេញទៅស្រុកដូចរាល់ឆ្នាំ កុំភ្លេចទឹកសុទ្ធឱ្យគាត់ផង»។

គូសជម្រាបឱ្យដឹងថា ការរៀបចំរថយន្តក្រុងសាធារណៈសម្រាប់ពលរដ្ឋនាថ្ងៃចូលឆ្នាំខ្មែរ ឬពិធីបុណ្យភ្ជុំបិណ្ឌ គឺជាការយកចិត្តទុកដាក់របស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មកម្ល៉េះ ដើម្បីសុខទុក្ខរបស់ពលរដ្ឋ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក