ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចធិបតី៖ ផ្លូវនៅភ្នំពេញមិនអាចពង្រីកតទៀតបាន មានតែបង្កើនមធ្យោបាយដឹកជញ្ជូនបន្ថែមទៀត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ផ្លូវនៅភ្នំពេញមិនអាចពង្រីកបានទៀតទេ ព្រោះតែកំណើនប្រជាជនខណៈបច្ចុប្បន្ននៅភ្នំពេញមានប្រជាជនសរុបជាង ៣លាននាក់។ តែយ៉ាងណារាជរដ្ឋាភិបាលនឹងបន្តខិតខំបង្កើនមធ្យោបាយដឹកជញ្ជូន តាមរយៈការបន្ថែមសេវារថយន្តក្រុង គម្រោងផ្លូវក្រោមដី និងរទេះភ្លើងលើអាកាសជាដើម។

សម្តេចធិបតីថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ពីចាក់អង្រែក្រោម-ព្រែកប្រានាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដូច្នេះថា៖ «ផ្លូវពង្រីកលែងបានហើយ ជាពិសេសនៅតំបន់ក្រុងរបស់យើង (ភ្នំពេញ) ពង្រីកលែងបានហើយ អស់ចិញ្ចើមផ្លូវហើយ កន្លែងដែលត្រូវពង្រីក ពង្រីកអស់ហើយ ត្រូវសិក្សាអំពីវិធីបង្កើនសមត្ថភាពមធ្យោបាយដឹកជញ្ជូនសាធារណៈ ធ្វើម៉េចដើរឱ្យច្រើន»

បើតាមសម្តេចធិបតី កម្ពុជាក៏កំពុងសិក្សាផ្លូវក្រោមដី ដោយមានជាផ្សារទំនើបៗ និងគម្រោងផ្លូវអាកាស ដូចនឹងប្រទេសជឿនលឿនផងដែរ ដោយសម្តេចធិបតីក៏បានជជែកអំពីគម្រោងនេះជាមួយក្រុមហ៊ុនចិន។

សម្តេចធិបតីលើកឡើងថា៖ «ប្រជាជនកាន់តែច្រើន ជីវភាពរស់នៅកាន់តែសម្បូរបែប មធ្យោបាយកាន់តែមានច្រើន យើងគ្មានជម្រើសលើកទីក្រុងទីណាទេ»

សម្តេចនាយករដ្ឋមន្ត្រីអះអាងថា គម្រោងផ្លូវក្រោមដី ស្ពាន ផ្លូវថ្នល់ នៅថ្ងៃអនាគតនឹងជាស្នាដៃរបស់វិស្វករកូនខ្មែរ ដែលនេះជាមហិច្ឆតាដែលកម្ពុជាចង់បាន។

សម្តេចធិបតីគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលក្នុងអណត្តិទី៧ នេះចាត់ទុកការងារកសាងហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវថ្នល់ ជាអាទិភាពទី២ បន្ទាប់ពីការកសាងធនធានមនុស្ស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក