ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អូស្រ្តាលីពង្រាយកម្លាំងរារាំងបាតុកម្ម ខណៈចំនួនអ្នកឆ្លងកូវីដ-១៩ថ្មីហក់ឡើងខ្លាំង

អូស្រ្តាលី៖ ក្រុមអាជ្ញាធរ និងកងកម្លាំងអូស្រ្តាលី ត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវដើម្បីត្រួតពិនិត្យ និងហាមឃាត់ការធ្វើដំណើរចូលទៅកាន់ទីប្រជុំជនកណ្តាលក្រុងស៊ីដនី ខណៈដែលក្រុមអ្នកតវ៉ាមានផែនការក្នុងការសម្រុកចូលទៅកាន់ក្រុងស៊ីដនី ដើម្បីជួបជុំគ្នាប្រឆាំងនឹងវិធានការបិទខ្ទប់របស់់រដ្ឋាភិបាល ស្របពេលដែលអូស្រ្តាលីបានប្រកាសពីចំនួនអ្នកឆ្លងថ្មីនៃកូវីដ-១៩ ខ្ពស់បំផុតមិនធ្លាប់មានកាលពីថ្ងៃសុក្រម្សិលមិញនេះ។

ក្រុមមន្រ្តីសុខាភិបាលបានរាយការណ៍ពីករណីអ្នកឆ្លងកូវីដ-១៩ ចំនួន ៨៨៦ករណី នៅក្នុងរដ្ឋ New South Wales និងរដ្ឋ​ Victoria ដែលភាគច្រើនអ្នកឆ្លងថ្មីត្រូវបានរកឃើញនៅទីក្រុងស៊ីដនី ដែលត្រូវបានគេចាត់ទុកជាតំបន់ក្តៅ នៃការឆ្លងរាលដាលវីរុសកូវីដ-១៩ ប្រទេសដែលតា (Delta) ក្នុងប្រទេសអូស្រ្តាលី។

រដ្ឋមន្រ្តីសុខាភិបាលរដ្ឋ New South Wales លោក Brad Hazzard បាននិយាយថា៖ "ពួកយើងកំពុងស្ថិតនៅក្នុងស្ថានភាពមួយដែលគួរឱ្យព្រួយបារម្ភខ្លាំងមែនទែន! ពលរដ្ឋទាំងអស់គ្នាពុំគួរមានគំនិតបែបអាត្មានិយមនោះទេនៅពេលនេះ ដោយយើងគួរតែរួមគ្នាគិតគូរពីស្ថានភាពសហគមន៍ និងសុខុមាលភាពរបស់ក្រុមគ្រួសារ និងមនុស្សជុំវិញខ្លួនជាកត្តាសំខាន់បំផុត"។

បើតាមរបាយការណ៍របស់អាជ្ញាធរបានឱ្យដឹងថា កងកម្លាំងចំនួនជាង ១,៥០០នាក់ ត្រូវបានដាក់ពង្រាយនៅតាមទីតាំងសំខាន់ៗជាច្រើនពាសពេញទីក្រុងស៊ីដនី ដើម្បីបង្ការ និងរារាំងកុំឱ្យមាននូវការជួបជុំបែបអនាធិបតេយ្យ ខណៈដែលវិធានការបិទខ្ទប់ត្រូវបានអនុវត្ត ក្នុងគោលដៅទប់ស្កាត់ការឆ្លងរាលដាលនូវវីរុសកូវីដ-១៩ បំលែងខ្លួនថ្មីប្រភេទដែលតា ដែលកំពុងរាតត្បាតក្នុងរដ្ឋ New South Wales ក៏ដូចជាប៉ះពាល់ដល់ប្រទេសជិតខាងរួមមាន ណូវែលហ្សេឡង់ជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក