ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងពីបំណងចង់ឃើញសមិទ្ធផលជាតិនានាត្រូវបានធ្វើកើតចេញពីស្នាដៃរបស់កូនខ្មែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាបច្ចុប្បន្នរាជរដ្ឋាភិបាលបានបណ្ដុះបណ្ដាលនូវធនធានមនុស្សរបស់ជាតិជាច្រើនទាក់ទងជាមួយនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធអទិភាពផ្សេងៗទៀតទាក់ទងជាមួយនឹងបច្ចេកវិទ្យា ដោយសង្ឃឹមថាធនធានទាំងនេះនឹងបង្ហាញស្នាដៃបង្កើតស្នាដៃសម្រាប់ជាតិកាន់តែច្រើននិងពេញលេញ។
សម្ដេចលើកឡើងបែបនេះក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានចាក់អង្រែក្រោមព្រែកប្រា ព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤៕