ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងបរិស្ថានកំពុងគិតគូរជួយប្រជាសហគមន៍ឱ្យមានបាន ដើម្បីទប់ស្កាត់ការចូលព្រៃប៉ះពាល់ធម្មជាតិដោយខុសច្បាប់

ភ្នំពេញ៖ ក្រសួងបរិស្ថានកំពុងគិតគូស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជួយឱ្យប្រជាសហគមន៍ទាំងអស់មានបានជាមុនសិន ទើបជួយឱ្យពួកគាត់លែងចូលព្រៃ ប៉ះពាល់ជាមួយធនធានធម្មជាតិដោយខុសច្បាប់។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ចើញពិនិត្យលើសក្តានុពល ទេសចរណ៍ធម្មជាតិ និងវប្បធម៌ដើម្បីអភិវឌ្ឍន៍ គោលដៅកម្សាន្តបៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក អ៊ាង សុផល្លែត បានថ្លែងថា ការអភិវឌ្ឍន៍នានាបន្ថែមនៅទីនេះ ដើម្បីបំរើអោយវិស័យទេសចរណ៍បៃតង និង ផ្តល់ជម្រើសការងារល្អប្រសើរមួយទៀត ដើម្បីជំរុញជីវភាពប្រចាំថ្ងៃរបស់ប្រជាសហគមន៍តាមរយៈការផ្តល់សេវាកម្មផ្សេងដល់ភ្ញៀវទេសចរណ៍ និងបោះបង់ការងារខុសច្បាប់ទាំងឡាយលើធនធានធម្មជាតិ។

លោកថា៖ «ជួយឱ្យប្រជាសហគមន៍ទាំងអស់មានបានជាមុន ទើបអាចលែងចូលព្រៃប៉ះពាល់ធម្មជាតិដោយខុសច្បាប់»។

រដ្ឋមន្រ្តីបរិស្ថានបន្ថែមថា ការជួយជំរុញជីវភាពសហគមន៍ឱ្យមានរីកចម្រើន គឺស្របតាមគោលការណ៍រួម ស្តីពីការគ្រប់គ្រង និងអភិវឌ្ឍក្នុងតំបន់ការពារធម្មជាតិ ដែលបានបានបំបែកចេញ ពីយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨។

លើសពីនេះ លោកបញ្ជាក់ថា ក្រសួងបរិស្ថានជួយដល់សហគមន៍នៅលើភ្នំគូលែន លើកស្ទួយ និងបង្ហាញពីជាតិនិយមរបស់ខ្មែរ តាមរយៈរៀបចំហេដ្ឋារចនាសម្ព័ន្ធបៃតង មិនចម្លងវប្បធម៌ដទៃ តែផ្តួចផ្តើម និងបង្កើតនូវគំនិតថ្មីៗ ដែលមានលក្ខណៈជាខ្មែរ ដែលជំរុញឱ្យមានការទាក់ទាញ ទេសចរក្រៅប្រទេសឱ្យមកកម្សាន្ត និងទស្សនាតំបន់ការពារធម្មជាតិដ៏ល្អរបស់កម្ពុជាផងដែរ។

លោក អ៊ាង សុផល្លែត ក៏បានផ្តាំផ្ញើរឱ្យយកចិត្តទៅដាក់លើការពារព្រៃធម្មជាតិ ដែលជាចលករយ៉ាងសំខាន់សម្រាប់បង្កើនចំណូល ជីវភាព តាមរយៈការទាក់ទាញភ្ញៀវទេសចរណ៍និង និងជាពិសេស សម្រាប់ជួយកម្ពុជាសម្រេចទស្សនវិស័យអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០ និងបានលើកទឹកចិត្តឱ្យប្រជាសហគមន៍ ដាំដើមឈើ និងចូលរួមថែរក្សាអនាម័យបរិស្ថាន នៅតាមគោលដៅទេសចរណ៍ធម្មជាតិនានា ស្របតាមចលនា «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិចទេ» ដែលបានកំពុងទទួលបានការចូលរួមពីមនុស្សជិត ៥លាននាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក