លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង | លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា |

ករណីក្លែងរឿងហេតុប៉ូលិសចរាចរណ៍ផាកពិន័យ ពេលនេះជនល្មើសត្រូវតុលាការឃុំខ្លួនបណ្ដោះអាសន្ន

ភ្នំពេញ៖ ករណីប្រឌិតអង្គហេតុនៃការទារប្រាក់ផាកពិន័យ ទៅលើមន្ត្រីនគរបាលចរាចរណ៍គោលដៅស្តុបក្ដាន់ពីរដែលកក្រើកលើបណ្ដាញសង្គមកាលពីដើមខែកុម្ភៈនេះ បច្ចុប្បន្នជនល្មើសត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្នហើយ។ នេះបើផ្អែកតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។

សូមប​ញ្ជាក់ថា កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៥ និង៣០នាទី មានបុគ្គលជាជនសង្ស័យមួយក្រុមបាន ប្រើប្រាស់បណ្តាញសង្គមគណនីឈ្មោះ គង់ ម៉ូលីណា បានដាក់ពាក្យបណ្តឹងផ្ញើចូលទៅក្នុងគ្រប សុវត្ថិភាពចរាចរណ៍យើង បានប្តឹងទៅលើឈ្មោះ ខៀវ សុខឡាយ ជាមន្ត្រីនគរបាលចរាចរណ៍ប្រចាំការនៅស្តុបក្ដាន់ពីរ អំពីរឿងហេតុនៃការទារប្រាក់ផាកពិន័យទៅស្នងការនគរបាលរាជធានីភ្នំពេញ។ តាមលទ្ធផលស្រាវជ្រាវ និង ស៊ើបអង្កេតរបស់សមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យឈ្មោះ ឃឹម សុផាណា ដែលបានប្រឌិតអង្គហេតុ បរិហារបង្កាច់កេរ្តិ៍ និងក្លែងបន្លំទៅលើឈ្មោះ ខៀវ សុខឡាយ ដែលការពិតក្នុងអង្គហេតុនេះ ឈ្មោះ ខៀវ សុខឡាយ ពុំបានប្រព្រឹត្តនោះឡើយ។

នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បាននិងកំពុងចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ១០៥៦ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានជនត្រូវចោទឈ្មោះ ឃឹម សុផាណា ភេទប្រុស អាយុ៣៤ ឆ្នាំ ជនជាតិខ្មែរ ត្រូវបានចោទ ប្រកាន់ពីបទ ប្តឹងបរិហារបង្កាច់កេរ្តិ៍ និងបទក្លែងបន្លំ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤។ អំពើនេះគឺជាបទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣១១ មាត្រា៣១២ មាត្រា៦២៦ និងមាត្រា៦២៧ តាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងបានពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានី ភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ ឃឹម សុផាណា ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក