ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ភរិយាអ្នកនយោបាយរុស្សីម្នាក់ទាមទារឱ្យរដ្ឋាភិបាលលោកពូទីនទទួលខុសត្រូវក្រោយមរណភាពរបស់ស្វាមីក្នុងពន្ធនាគារ

អន្តរជាតិ៖ ភរិយារបស់លោក Alexei Navalny បានដឹកនាំការប្រមូលផ្តុំមួយកាលពីថ្ងៃសុក្រម្សិលមិញនេះ នៅឯកិច្ចប្រជុំសន្តិសុខសកលនាទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ដែលជាការទាមទារឱ្យមានការដាក់ទោសទៅលើប្រធានាធិបតីរុស្សីលោក Vladimir Putin ចំពោះការស្លាប់របស់លោក Alexei Navalny ដែលជាអ្នកនយោបាយប្រឆាំងកំពុងជាប់ក្នុងពន្ធនាគារ។

គួរបញ្ជាក់ថា អ្នកនយោបាយ ថ្នាក់ដឹកនាំយោធា និងមន្រ្តីការទូតជាន់ខ្ពស់រាប់រយនាក់បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ដើម្បីចូលរួមសន្និសីទប្រចាំឆ្នាំរយៈពេលបីថ្ងៃ ដែលមានឈ្មោះថា Davos of Defence។ ការជួបប្រជុំនៃមេដឹកនាំសំខាន់ៗនេះត្រូវបានគេរំពឹងថានឹងជជែកពិភាក្សាអំពីបញ្ហាសង្គ្រាមរ៉ាំរ៉ៃដែលកំពុងកើតមាននៅអ៊ុយក្រែន និងនៅតំបន់ហ្គាហ្សា ក៏ដូចជាក្ដីព្រួយបារម្ភចំពោះការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងវិស័យការពារជាតិ ប្រសិនបើអតីតប្រធានាធិបតី Donald Trump ជាប់ឆ្នោតឡើងវិញ។

យ៉ាងណាមិញ វេទិកានេះបានក្លាយជាទីដែលពិភពលោកចាប់អារម្មណ៍កាន់តែខ្លាំងបន្ថែមទៀត ប​ន្ទាប់ពីរបាយការណ៍មួយរបស់ពន្ធនាគាររុស្សីបញ្ជាក់ថា លោក Navalny បានទទួលមរណភាពក្នុងពន្ធនាគារ។ អ្នករៀបចំកិច្ចប្រជុំខាងលើបានសម្រួលកាលវិភាគដើម្បីឱ្យភរិយារបស់អ្នកនយោបាយរុស្សីដែលមាននិន្នាការប្រឆាំងរូបនេះ ថ្លែងសាររបស់អ្នកស្រីទៅកាន់ថ្នាក់ដឹកនាំដែលចូលរួមវេទិកានេះ។ 

នៅលើវេទិកា លោកស្រី Yulia Navalnaya ថ្លែងថា៖ "ខ្ញុំចំណាយពេលគិតយ៉ាងយូរថាខ្ញុំគួរតែបង្ហាញខ្លួននៅទីនេះ ឬត្រូវហោះទៅរកកូនរបស់ខ្ញុំភ្លាមៗ។ ខ្ញុំចង់ឱ្យលោក ពូទីន និងមិត្តភក្តិ គូកន និងរដ្ឋាភិបាលរបស់គាត់ដឹងថា ពួកគេនឹងទទួលខុសត្រូវចំពោះអ្វីដែលពួកគេបានធ្វើចំពោះប្រទេសរបស់យើង ចំពោះគ្រួសាររបស់ខ្ញុំ ​និងចំពោះប្តីរបស់ខ្ញុំ។"

អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ក៏បាននិយាយនៅក្នុងសន្និសីទនេះផងដែរថា ប្រសិនបើការស្លាប់របស់លោក Navalny គឺជាព័ត៌មានពិត នោះនឹងក្លាយជាសញ្ញាបន្ថែមទៀតនៃភាពឃោរឃៅរបស់លោកពូទីន។ អ្វីដែលលោកស្រីចង់បញ្ជាក់ឱ្យបានច្បាស់លាស់នោះគឺ រុស្សីគឺជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់លោក Alexei Navalny។ គួរបញ្ជាក់ថា ក្រៅតែពីការអនុញ្ញាតឱ្យមានការឡើងថ្លែងនៅលើវេទិកា លោកស្រី Yulia Navalnaya ក៏បានជួបជជែកដោយផ្ទាល់ជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Anthony Blinken នៅក្រៅសន្និសីទនោះផងដែរ៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក