លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ប្រធានាធិបតីអ៊ុយក្រែនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាប្រវត្តិសាស្រ្តជាមួយអធិការបតីអាល្លឺម៉ង់

អន្តរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខមួយជាមួយប្រទេសអាល្លឺម៉ង់កាលពីថ្ងៃសុក្រនៅឯរដ្ឋធានីប៊ែរឡាំង (Berlin) ដែលការចុះហត្ថលេខានេះត្រូវបានសាទរជាខ្លាំងដោយលោកអធិការបតី Olaf Scholz ដោយបានហៅកិច្ចព្រមព្រៀងនេះថាជា "ជំហានជាប្រវត្តិសាស្រ្ត" សម្រាប់ការគាំទ្រដល់រដ្ឋាភិបាលអ៊ុយក្រែនក្នុងការតតាំងជាមួយសង្គ្រាមដ៏ក្តៅគគុកប្រឆាំងនឹងប្រទេសរុស្ស៊ី។

ក្រៅពីការចុះហត្ថលេខាកិច្ចព្រមព្រៀងជាមួយអាល្លឺម៉ង់ លោក Zelenskyy ក៏នឹងត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្រដៀងគ្នានេះបន្ថែមទៀតជាមួយប្រធានាធិបតីបារាំង ខណៈដែលលោកកំពុងព្យាយាមស្វែងរកជំនួយគាំទ្រដល់កងកម្លាំងរដ្ឋាភិបាលអ៊ុយក្រែនដែលកំពុងតស៊ូដើម្បីទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ីលើសមរភូមិជួរមុខនៃទីក្រុង Avdiivka។

ស្របពេលដែលសង្គ្រាមនៅលើទឹកដីអ៊ុយក្រែនកំពុងឈានចូលដល់ឆ្នាំទី៣ ប្រធានាធិបតីអ៊ុយក្រែនបាននិងកំពុងស្វែងរកការគាំទ្រជំនួយប្រកបដោយនិរន្តរភាពជាមួយនឹងហិរញ្ញវត្ថុ និងសព្វាវុធនៅឯសន្និសីទសន្តិសុខទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ជាវេទិកាប្រមូលផ្តុំនៃមេដឹកនាំកំពូលៗរបស់ពិភពលោក ដែលក្នុងនោះគេក៏ឃើញមានវត្តមានរបស់អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ផងដែរ។ ដំណើរទស្សនកិច្ចក្នុងទ្វីបអឺរ៉ុបរបស់លោក Zelenskyy ធ្វើឡើងនៅចំពេលដែលអ៊ុយក្រែនកំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងលើសមរភូមិជួរមុខនៅភាគខាងកើត ដែលញាំញីដោយសារតែបញ្ហាកង្វះគ្រាប់រំសេវ និងការវាយប្រហារថ្មីៗបន្ថែមពីរុស្ស៊ី។

ផែនការនៃគម្រោងជំនួយរាប់ពាន់លានដុល្លារនៃប្រទេសលោកខាងលិចមកកាន់អ៊ុយក្រែន ហាក់ស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ ខណៈម្ចាស់ជំនួយគាំទ្រដល់អ៊ុយក្រែនដ៏ធំបំផុតគឺសហរដ្ឋអាមេរិកកំពុងជាប់គាំងក្នុងដំណាក់កាលត្រៀមបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី។ ជាក់ស្ដែង កញ្ចប់ជំនួយយោធាដែលមានទំហំទឹកប្រាក់ចំនួន ៦០ពាន់លានដុល្លារអាមេរិក កំពុងជាប់គាំងនៅឡើយគិតចាប់ពីឆ្នាំ២០២៣ មកដោយមិនអាចឆ្លងយោបល់ឯកភាពពីសភាបាន។ 

បើតាមលោកអធិការបតីអាល្លឺម៉ង់បញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិសុខដែលបានចុះហត្ថលេខាកាលពីថ្ងៃសុក្រ បង្ហាញពីជំហរមិនរាថយរបស់អាល្លឺម៉ង់ចំពោះការគាំទ្រលើអ៊ុយក្រែន។ លោកក៏បានប្រកាសភ្លាមៗផងដែរពីការផ្តល់កញ្ចប់ថវិកាជាជំនួយយោធាទំហំ ១,២ពាន់លានដុល្លារអាមេរិកទៅកាន់អ៊ុយក្រែន។ កិច្ចព្រមព្រៀងនេះក៏បានដាក់ចេញនូវការគាំទ្រផងដែរសម្រាប់អ៊ុយក្រែន ក្រោយបញ្ចប់សង្គ្រាមបច្ចុប្បន្នដើម្បីកសាងកងទ័ពដ៏ទំនើបមួយដែលអាចទប់ទល់នឹងការវាយលុកណាមួយពីរុស្ស៊ីនាពេលអនាគត។ ក្នុងឱកាសនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ លោក Zelenskyy បាននិយាយថា៖ "កិច្ចព្រមព្រៀងសន្តិសុខរបស់យើងគឺជាឯកសារប្រវត្តិសាស្រ្តទ្វេភាគីយ៉ាងពិតប្រាកដដែលមិនធ្លាប់មានឡើយពីមុនមក៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក