ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ស្រូវប្រាំងជាង ៩០០ហិចតា ក្នុងខេត្តចំនួន៨ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា

ភ្នំពេញ៖ ស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ចំនួន ៩៣៨ហិចតា បន្ថែមទៀត ដែលស្ថិតក្នុងខេត្តចំនួន៨ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។

ក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរពាក់ព័ន្ធ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានបន្តអន្តរាគមន៍បូមទឹក និងកាយប្រឡាយជួយសង្គ្រោះស្រូវ និងដំណាំរួមផ្សំ ជូនប្រជាពលរដ្ឋចំនួន ៩៣៨ហិចតា ដែលស្ថិតនៅក្នុងខេត្តចំនួន៨។

ខេត្តទាំង៨ ដែលត្រូវបានជួយសង្គ្រោះទាន់ពេលវេលា នោះមាន ខេត្តព្រៃវែង ផ្ទៃដីសង្គ្រោះចំនួន ៣៦៦ហិចតា ដោយប្រើស្ថានីយបូមទឹក ៤កន្លែង និងម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ៤គ្រឿង។ ខេត្តស្វាយរៀង ផ្ទៃដីសង្គ្រោះចំនួន ៦១ហិចតា ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ៦គ្រឿង និងអេស្កាវ៉ាទ័រ ចំនួន ១គ្រឿង។ ខេត្តកណ្តាល ផ្ទៃដីសង្គ្រោះចំនួន ១៣៨ហិចតា ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ១២គ្រឿង ម៉ាស៊ីនបូមទឹកចល័ត ១២០សេះ ចំនួន ៥គ្រឿង និងម៉ាស៊ីនបូមប្រជាពលរដ្ឋ ចំនួន ៦គ្រឿង និងខេត្តកំពង់ធំ ផ្ទៃដីសង្គ្រោះចំនួន ២៣០ហិចតា ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ១៤គ្រឿង និងអេស្កាវ៉ាទ័រ ចំនួន ១គ្រឿង។

ទន្ទឹមនោះ ក៏មាន ខេត្តកំពត ផ្ទៃដីសង្គ្រោះចំនួន ៧៨ហិចតា ដោយប្រើម៉ាស៊ីនបូមទឹក ៦៥សេះ ចំនួន ៣គ្រឿង និងកាយប្រឡាយនាំទឹកប្រវែង ២០០ម៉ែត្រ ដោយប្រើអេស្កាវ៉ាទ័រ ចំនួន ២គ្រឿង។ ខេត្តកំពង់ស្ពឺ ផ្ទៃដីសង្គ្រោះចំនួន ៣០ហិចតា ដោយប្រើម៉ាស៊ីនបូមទឹក ៦៥សេះ ចំនួន ១គ្រឿង។ ខេត្តកំពង់ឆ្នាំង៖ ផ្ទៃដីសង្គ្រោះចំនួន ១៥ហិចតា ដោយប្រើម៉ាស៊ីនបូមទឹក ៦៥សេះ ចំនួន ៣គ្រឿង និងអេស្កាវ៉ាទ័រ ចំនួន ១គ្រឿង

និង ខេត្តពោធិ៍សាត់ ផ្ទៃដីសង្គ្រោះចំនួន ២០ហិចតា ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ១គ្រឿង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក