ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ម៉ាក់ៗពេលអំឡុងពពោះ គួរជៀសវាងផ្លែឈើទាំងប៉ុន្មានប្រភេទនេះ

ផ្លែឈើជាប្រភពអាហារដ៏សំខាន់សម្រាប់ស្ត្រីមានផ្ទៃពោះ ប៉ុន្តែមិនមែនសុទ្ធតែផ្លែឈើទាំងអស់ល្អសម្រាប់សុខភាពម្តាយ និងទារកក្នុងផ្ទៃនោះទេ។ ផ្លែឈើទាំង ៥ប្រភេទនេះ ស្ត្រីមានផ្ទៃពោះមិនគួរបរិភោគឡើយក្នុងនោះរួមមាន៖

១. ផ្លែល្ហុង

ការបរិភោគល្ហុងខ្ចី និងល្ហុងទុំ មិនល្អសម្រាប់ស្ត្រីមានផ្ទៃពោះនៅត្រីមាសទី១ ឬទី២ឡើយ ពីព្រោះវាអាចធ្វើឱ្យស្បូនកន្ត្រាក់ ដែលជាហេតុនាំឱ្យរលូតកូន។

២. ផ្លែម្នាស់

ផ្លែម្នាស់ ក៏ធ្វើឱ្យស្បូនកន្ត្រាក់ ធ្វើឱ្យរលូតកូនផងដែរ ពីព្រោះវាមានផ្ទុកអង់ស៊ីមសកម្មមួយឈ្មោះ Bromelian ដែលមានសមត្ថភាពបំបែកប្រូតេអ៊ីនក្នុងរាងកាយ។

៣.ផ្លែទំពាំងបាយជូរ

ផ្លែទំពាំងបាយជូរ មានផ្ទុកសារធាតុ Resveratrol ដែលជាសមាសធាតុគីមីពុល ដែលប៉ះពាល់ដល់ទារកក្នុងផ្ទៃ ប្រសិនម៉ាក់ៗបរិភោគក្នុងបរិមាណច្រើន។ ទំពាំងបាយជូរ ក៏បង្កើតកម្តៅនៅក្នុងរាយកាយ ដែលម៉ាក់ៗគួរជៀសវាងក្នុងអំឡុងពេលត្រីមាសចុងក្រោយ។

៤. ផ្លែអំពិល

ផ្លែអំពិល សម្បូរទៅដោយវីតាមីនC ដែលជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម។ បើកាលណាញ៉ាំវីតាមីនC ច្រើនជ្រុល អាចធ្វើឱ្យរាងកាយយើងពុល ការរលូតកូន និងកូនកើតមិនគ្រប់ខែ។ ម៉ាក់ៗគួរជៀសវាងផ្លែឈើមួយប្រភេទនេះក្នុងបរិមាណច្រើនអំឡុងពេលត្រីមាសទី១។

៥. ផ្លែល្មើ

ផ្លែល្មើអាចបណ្តាលឱ្យឡើងកម្តៅនៅក្នុងរាងកាយដែលអាចបង្កផលប៉ះពាល់ដល់ការពពោះ និងកន្ត្រាក់ស្បូន។ ម៉ាក់ៗគួរជៀសវាងញ៉ាំផ្លែល្មើអំឡុងត្រីមាសទី១ និងត្រីមាសទី២៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក