ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខ្សែបម្រើ Andreas Pereira ផ្ទេរទៅលេងនៅលីគកំពូលប្រេស៊ីល

បាល់ទាត់៖ អតីតខ្សែបម្រើ Manchester United កីឡាករ Andreas Pereira បានចុះហត្ថលេខាចូលរួមជាមួយក្លិបបាល់ទាត់ប្រេស៊ីល Flamengo ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលវែង ខណៈដែលក្លិបបាល់ទាត់មានមូលដ្ឋាននៅទីក្រុង Rio De Janeiro មួយនេះ កំពុងសម្លឹងទៅរកការគ្រងជើងឯកពាន Copa Libertadores ជាលើកទី ២ ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ។

គួរឱ្យដឹងថា  Andreas Pereira បច្ចុប្បន្នមានវ័យ ២៥ឆ្នាំ គឹជាកីឡាករដែលមានសញ្ជាតិប៊ែលហ្សិក ប៉ុន្តែម្តាយឪពុករបស់គេគឺជាជនជាតិប្រេស៊ីល។ Andreas ដំបូងឡើងធ្លាប់ជាប់ជាយុវជនច្រើនឈុតក្នុងក្រុមជម្រើសជាតិប៊ែលហ្សិកដូចជា U-15 ដល់ U-17 មុននឹងផ្ទេរមកលេងឱ្យក្រុមជម្រើសជាតិប្រេស៊ីលក្នុងឈុតយុវជនអាយុក្រោម ២០ឆ្នាំ កាលពីឆ្នាំ២០១៤។ Andreas ក៏ធ្លាប់ជាប់ក្នុងឈុតធំរបស់ប្រេស៊ីលម្តងដែរកាលពីឆ្នាំ ២០១៨ អំឡុងការប្រកួតដែលប្រេស៊ីល ជួបជាមួយប្រទេស អេល សាលវ៉ាឌ័រ។

Andreas Pereira  បានផ្ទេរមកចូលរួមជាមួយក្រុមធំ Manchester United តាំងពីឆ្នាំ២០១៤ ប៉ុន្តែមិនសូវមានឱកាសបង្ហាញខ្លួនឡើយ ហើយក្រោយមកក្លិបបិសាចក្រហមក៏បានដាក់ចេញឱ្យក្លិបផ្សេងខ្ចីជើងជាបន្តបន្ទាប់រួមមានដូចជា Granada, Valancia និងចុងក្រោយបង្អស់ជាមួយក្លិបអ៊ីតាលី Lazio នារដូវកាល ២០២០/២០២១ កន្លងទៅ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក