ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីព័ត៌មានប្រកាសជំហរការពារការរស់រានរបស់វិទ្យុ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានបញ្ជាក់ថាវិទ្យុផ្សាយសំឡេងដែលជាប្រព័ន្ធផ្សព្វផ្សាយបុរាណ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ព័ត៌មាន ដល់ពលរដ្ឋគ្រប់ទីកន្លែង ដូច្នេះវិទ្យុត្រូវតែបន្តរស់នៅក្នុងបរិបទថ្មី។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយនិស្សិត និងអបអរទិវាវិទ្យុពិភពលោក ឆ្នាំ២០២៤ នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្រសួងព័ត៌មាន លោក នេត ភក្រ្តា បានចែករំលែកចំណេះដឹងទាក់ទងនឹងប្រវត្តិវិទ្យុផ្សាយសំឡេងរបស់ពិភពលោក និងកម្ពុជា ក៏ដូចជាគុណតម្លៃនៃវិស័យសារព័ត៌មានដល់និស្សិត ឱ្យបានដឹងកាន់តែច្បាស់ថែមទៀត។

លោកបានចង្អុលបង្ហាញថា វិស័យសារព័ត៌មាននៅតែមានសារៈសំខាន់ហើយនៅក្នុងបរិបទបច្ចុប្បន្នទម្រង់នៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានបែងចែកជាពីរគឺ ប្រព័ន្ធផ្សព្វផ្សាយបែបបុរាណ និងប្រព័ន្ធផ្សព្វផ្សាយសម័យថ្មី ដែលមានន័យថា ជាទម្រង់ផ្សព្វផ្សាយឌីជីថល តាមរយ:កម្មវិធីបណ្ដាញសង្គមនានានៅលើទូរស័ព្ទដៃឆ្នាតវៃ ។

លោកបញ្ចាក់ថា ទោះបីជាប្រព័ន្ធផ្សព្វផ្សាយឌីជីថល កំពុងមានឥទ្ធិពលខ្លាំងនៅលើសកលលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជា ប៉ុន្តែយើងមិនអាចបោះបង់ប្រព័ន្ធផ្សព្វផ្សាយបុរាណចោលឡើយ។

គួរឱ្យដឹងដែរថា ទិវាវិទ្យុពិភពលោក ត្រូវបានបង្កើតក្នុងគោលបំណងជំរុញលើកកម្ពស់ការយល់ដឹងរបស់សាធារណជនពីសារសំខាន់របស់វិទ្យុក្នុងជីវភាពប្រចាំថ្ងៃ និងជាឱកាសនៃការបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមករវាងប្រតិបត្តិករនៃស្ថាប័នវិទ្យុ ដើម្បីអភិវឌ្ឍន៍ និងធ្វើទំនើបកម្មស្ថានីយវិទ្យុ ឆ្លើយតបតាមតម្រូវការរបស់សាធារណជន និងការវិវត្តសង្គមនៃបច្ចេកវិទ្យាឌីជីថល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក