កំពត៖ ស្នងការនគរបាលខេត្តកំពតលោក ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាឱ្យមន្ត្រីចរាចរណ៍ដែលថតចាប់ល្បឿនរថយន្ត ធ្វើការនៅលើចិញ្ចើមផ្លូវតែម្ដងដែលធ្វើឱ្យអ្នកបើកបរមានការប្រុងប្រយ័ត្ននៅលើផ្លូវនោះ។
ក្នុងផេកស្នងការដ្ឋាននគរបាលខេត្តកំពតបង្ហោះនៅថ្ងៃទី១៦ ខែកុមុ្ភៈ ឆ្នាំ២០២៤ នេះ បានបង្ហាញពីរបៀបនៃការអនុវត្តន៍បាញ់ល្បឿនលើផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខេត្តដោយដាក់មន្ត្រីនៅចម្ងាយ ៤០០ម៉ែត្រពីស្លាកសញ្ញាកំណត់ល្បឿន និងគ្មានការបិទបាំងអ្វីនោះទេ។
តាមរយៈរូបភាពដែលបង្ហោះគឺមន្ត្រីធ្វើការនៅនឹងចិញ្ចើមផ្លូវតែម្ដង ដែលធ្វើឱ្យពលរដ្ឋអាចមើលឃើញពីចម្ងាយនឹងមានការប្រុងប្រយ័ត្ននៅត្រង់ផ្លូវម្ដុំនោះ។
ស្នងការដ្ឋាននគរបាលខេត្តបានជំរុញឱ្យមានការចូលរួមគោរពច្បាប់ចរាចរណ៏គឺដើម្បីខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើងដើម្បីអោយប្រទេសយើងកាន់តែមានសណ្តាប់ធ្នាប់ល្អប្រសើរឡើង និងដើម្បីកាត់បន្ថយនូវការបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៏ផ្សេងៗ៕