ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្នុងឆ្នាំ២០២៣ កម្ពុជាទទួលចំណូលពីទេសចរអន្តរជាតិ ជាង៣ពាន់លានដុល្លាអាមេរិក

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៣ កម្ពុជាទទួលចំណូលពីទេសចរអន្តរជាតិចំនួន ៣ ០៨៣ លានដុល្លាអាមេរិក កើនឡើង ១១៧.៩ ភាគរយ បើធៀបនឹងឆ្នាំ២០២២។ នេះបើយោងតាមសូចនាករគន្លឹះទេសចរណ៍ និងស្ថិតិទេសចរណ៍ផ្លូវការដែលបានចាត់តាំង ដែលវិស័យទេសចរណ៍សម្រេចបានឆ្នាំ២០២៣ ចេញនាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។

របាយការណ៍បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរអន្តរជាតិ ៥ ៤៥៣ ២៣នាក់ កើនឡើង ១៣៩.៥ភាគរយ។ ដោយឡែក ទេសចរជាតិមានចំនួន ១៨ ៧៤៣ ៣៧៣នាក់ កើនឡើង ៣៤.៥ភាគរយ បើធៀបនឹងឆ្នាំ២០២២ ខណៈរយៈពេលស្នាក់នៅមធ្យម ៣ថ្ងៃ ២យប់ និងចំណាយមធ្យមនៃទេសចរជាតិម្នាក់ ៥០ ដុល្លាអាមេរិក។

ទន្ទឹមនោះ ទេសចរជាតិចេញក្រៅប្រទេសមានចំនួន ១ ៨១៩ ៥០៤ នាក់ កើនឡើង ៨៧.៥ ភាគរយ ធៀបនឹងឆ្នាំ២០២២។

របាយការណ៍ដដែលបានបង្ហាញថា មូលដ្ឋានអាជីវកម្មទេសចរណ៍មាន ១៣ ៩៦៧ អាជ្ញាប័ណ្ណ ខណៈសេវាកម្មស្នាក់នៅមាន ៨០ ១៤៨ បន្ទប់ ដោយផ្តល់មុខរបរ និងការងារទេសចរណ៍បានចំនួន ៤៥ម៉ឺននាក់។ វិស័យទេសចរណ៍បានរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ ៧.៥ភាគរយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក