ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

សោកស្តាយ! សត្វទន្សោងមួយក្បាលបានងាប់ក្រោយជាប់អន្ទាក់របស់ព្រានព្រៃ

ភ្នំពេញ៖ សត្វទន្សោងមួយក្បាលបានងាប់ កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ព្រោះតែជាប់អន្ទាក់របស់ព្រានព្រៃនៅក្នុងសហគមន៍ព្រៃឈើឆក់បាស់។ សត្វទន្សោងមួយក្បាលនោះមិនអាចជួយសង្រ្គោះឱ្យរស់រានមានជីវិតបាន បើទោះបីមានការខិតខំប្រឹងប្រែងព្យាបាលពីមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ។

សត្វទន្សោងមួយក្បាលនោះក្រោយពីជាប់អន្ទាក់ ត្រូវបានមន្រ្តីជំនាញសរុបចំនួន២៣នាក់ បានជួយសង្រ្គោះដោយបាញ់ថ្នាំសណ្តំរួចដឹកយកមកព្យាបាលមួយរយៈនៅក្នុងចម្ការពូជឈើគ្រញូង ស្ថិតនៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ទោះបីមានការខិតខំប្រឹងបែងព្យាបាលពីមន្ត្រីរដ្ឋបាលព្រៃឈើក៏ដោយ ក៏សត្វទន្សោងនោះបានងាប់ ដោយសារតែរបួសជើងមុខខាងស្តាំធ្ងន់ធ្ងរ។ សាកសពរបស់សត្វទន្សោងត្រូវបានមន្ត្រីជំនាញរដ្ឋបាលព្រៃឈើយកទៅកប់។

គួរឱ្យដឹងថា សត្វទន្សោង ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភពលោក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក