
BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសៅរ៍ ទី២១ ខែសីហា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន៤៩៣ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី១៨៩ករណី ខណៈអ្នកជំងឺ ៦៥៥នាក់បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១៦នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសៅរ៍ ទី២១ ខែសីហា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃសៅរ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៨៨,៧៣៥នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ១,៧៧៨នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៨៤,៥០៦នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៣,៩៩៣ករណី៕