ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

សម្តេចតេជោ៖ ពិតជាហត់មែន តែមិនមែនជម្ងឺទេគឺហត់ដោយខ្ញុំនិយាយក្នុងពេលដែលខ្ញុំធាក់កង់ហាត់ប្រាណ។

ភ្នំពេញ៖  ពិតជាហត់មែនតែមិនមែនជម្ងឺទេ គឺហត់ ដោយខ្ញុំនិយាយក្នុងពេលដែលខ្ញុំធាក់កង់ហាត់ប្រាណ។ នេះគឺជាសំណេររបស់សម្តេចតេជោ ហ៊ុន សែន លើទំព័រហ្វេសបុកផ្លូវការនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ។

សម្តេចតេជោ បានធ្វើសំណេរក្នុងហ្វេសបុកថា "នេះជាថ្ងៃទី៤នៃការធ្វើចត្តាឡីសក៍របស់ខ្ញុំ បន្ទាប់ពីវិលត្រឡប់មកពីប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី។ ម្សិលមិញមានការបញ្ជូនសារផ្ទាល់មាត់ជូនទៅសម្តេច ទៀ បាញ់ និងលោកជំទាវ ឱ វណ្ណឌីន លើការចាក់វ៉ាក់សាំងជូនប្រជាជននៅតំបន់ក្រហមដោយកម្លាំងកងទ័ព។ មានបងប្អូនមួយចំនួនចាប់អារម្មណ៍លើសម្លេងរបស់ខ្ញុំដែលហាក់ដូចហត់ខ្លាំង។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា "សុខភាពខ្ញុំល្អធម្មតា គ្រាន់តែកំសត់ខ្លួនបន្តិចព្រោះផ្ទះមួយនៅម្នាក់ឯង អត់ប្រពន្ធ អត់កូន អត់ចៅ ដោយសារខ្លួនខ្ញុំត្រូវធ្វើចត្តាឡីស័ក។ រីឯការពិនិត្យសម្រេចនិងបញ្ជាគ្រប់គ្រងប្រទេសនៅដំណើការធម្មតាមិនមានអ្វីរាំងស្ទះឡើយ"៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក