លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ប្រធានាធិបតីអ៊ុយក្រែននឹងចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយបារាំង និងអាល្លឺម៉ង់នៅថ្ងៃសុក្រនេះ

អន្តរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នឹងធ្វើដំណើរទៅកាន់រដ្ឋធានីប៊ែកឡាំង (Berlin) និងរដ្ឋធានីប៉ារីស (Paris) នៅថ្ងៃសុក្រ ទី១៦ កុម្ភៈនេះ ដើម្បីចូលរួមក្នុងពិធីចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិសុខ​ជាមួយ​អធិការបតី​អាល្លឺម៉ង់ Olaf Scholz និង​ប្រធានាធិបតី​បារាំង Emmanuel Macron។ គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសធំៗទាំងពីររបស់អឺរ៉ុបនេះ ធ្វើឡើងចំពេលដែលសង្គ្រាមនៅការឈ្លានពានរបស់រុស្សីមកលើអ៊ុយក្រែនបានឈានចូលដល់ឆ្នាំទី៣។ 

កងទ័ពរបស់អ៊ុយក្រែន កំពុងប្រឈមនឹងស្ថានភាពលំបាកកាន់តែខ្លាំងឡើងនៅសមរភូមិជួរមុខភាគខាងកើតរបស់ខ្លួន ដោយសារតែបញ្ហាកង្វះគ្រាប់រំសេវ និងការវាយប្រហារថ្មីៗរបស់រុស្ស៊ីបន្ថែមទៀត។ រដ្ឋាភិបាលអាល្លឺម៉ង់បញ្ជាក់ថា លោក Zelenskyy និងអធិការបតីអាល្លឺម៉ង់នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីនៅថ្ងៃសុក្រដែលផ្តោតសំខាន់លើ "ការប្តេជ្ញាចិត្ត និងការគាំទ្រផ្នែកសន្តិសុខរយៈពេលវែងរបស់អ៊ុយក្រែន"

ដោយឡែក បើតាមការិយាល័យប្រធានាធិបតីបារាំងបានឱ្យដឹងថា ប្រធានាធិបតីរបស់បារាំង និងអ៊ុយក្រែន គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខមួយ នៅឯវិមាន Elysee នៅល្ងាចថ្ងៃសុក្រនេះផងដែរ។ ការិយាល័យប្រធានាធិបតី Macron បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចព្រមព្រៀងនេះធ្វើតាមការប្តេជ្ញាចិត្តដោយក្រុមប្រទេស G7 នៅក្រៅកិច្ចប្រជុំកំពូលរបស់ណាតូនៅទីក្រុង Vilnius ក្នុងខែកក្កដា ឆ្នាំ២០២៣។

បច្ចុប្បន្ននេះ មេដឹកនាំនៃអង្គការណាតូនៅមិនទាន់បានបញ្ជាក់ច្បាស់នៅឡើយទេ ជុំវិញកាលបរិច្ឆេទច្បាស់លាស់នៃការសម្រេចឱ្យអ៊ុយក្រែនចូលជាសមាជិកនៃអង្គការមួយនេះ ប៉ុន្តែបណ្តាប្រទេស G7 បានសន្យាថានឹងផ្តល់ឱ្យអ៊ុយក្រែននូវការគាំទ្រផ្នែកសន្តិសុខរយៈពេលវែង។ ជាក់ស្តែង ចក្រភពអង់គ្លេស និងអ៊ុយក្រែនក៏ទើបតែ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិសុខ​ទ្វេភាគី​ក្នុង​ខែ​មករាកន្លងទៅ ហើយលោក Zelenskyy ក៏កំពុងសម្លឹងរកឱកាសនៃការជជែកពិភាក្សាទ្វេភាគីជាមួយបណ្ដាប្រទេសសមាជិកសហភាពអឺរ៉ុបផ្សេងៗទៀតនាពេលខាងមុខផងដែរ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក