ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ជប៉ុនផ្តល់ជំនួយឥតសំណងជាង៨២ម៉ឺនដុល្លារសម្រាប់គម្រោងបោសសំអាតមីន សង់អគារសិក្សា និងសង់ឃ្លាំងសម្ងួតគ្រាប់ស្វាយចន្ទី

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងជាង៨២ម៉ឺនដុល្លារ សម្រាប់គម្រោងបោសសម្អាតមីននៅក្នុងខេត្តចំនួន៣ គម្រោងសាងសង់អគារសិក្សា និងគម្រោងសាងសង់ឃ្លាំង និងកន្លែងសម្ងួតគ្រាប់ស្វាយចន្ទី។

ពិធីផ្តល់ជំនួយឥតសំណងនេះធ្វើឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ រវាងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង និងលោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគីរី។

ឯកអគ្គរាជទូត អ៊ូអិណុ បានបង្ហាញសេចក្តីសង្ឃឹមថា ជំនួយឥតសំណងនេះ នឹងពង្រឹងគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោង និងលើកកម្ពស់មិត្តភាពជប៉ុន-កម្ពុជាបន្ថែមទៀត។

ថវិកាជាង៨២ម៉ឺនដុល្លារនេះ ត្រូវបែងចែកសម្រាប់អនុវត្តគម្រោងចំនួន៣ គឺគម្រោងទី១ ជាគម្រោងបោសសម្អាតមីនៅក្នុងខេត្តចំនួន៣ គឺខេត្តពោធិ៍សាត់ កំពង់ធំ និងខេត្តសៀមរាប ដោយប្រើប្រាស់ថវិកាជាង៥១ម៉ឺនដុល្លារ។ តាមរយៈគម្រោងនេះនឹងនាំផ្តល់សុវត្ថិភាពសម្រាប់ការរស់នៅរបស់ពលរដ្ឋ២ម៉ឺននាក់ និងការអភិវឌ្ឍ។

គម្រោងទី២ សម្រាប់សាងសង់អគារសិក្សានៅសាលាបឋមសិក្សាពីងពង់ ស្ថិតក្នុងស្រុកបវេល ខេត្តបាត់ដំបង ប្រើប្រាស់ថវិកាជិ៩ម៉ឺនដុល្លារ។ ចំណែកគម្រោងទី៣ គឺសម្រាប់សាងសង់ឃ្លាំង និងកន្លែងសម្ងួតគ្រាប់ស្វាយចន្ទី របស់សហគមន៍កសិកម្មចំនួន៤ក្នុងខេត្តរតនគីរី។

គួរជម្រាបថា ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយជាង៦៩លានដុល្លារអាមេរិកដល់អាជ្ញាធរមូលដ្ឋាន អង្គភាពក្រៅរដ្ឋាភិបាលសម្រាប់អនុវត្តគម្រោងនានាជិត៩០០គម្រោងនៅទូទាំងប្រទេស រួមមានគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ គម្រោងអភិរក្ស និងជួសជុលប្រាសាទ គម្រោងបោសសម្អាតមីន វិស័យអប់រំ សុខាភិបាល កសិកម្ម កសាង និងបណ្តុះបណ្តុលធនធានមនុស្ស និងសន្តិសុខសង្គមជាដើម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក