ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ធនាគារពិភពលោកថាកម្ពុជាបានចំណាយច្រើនតែលទ្ធផលការងារនៅមិនទាន់ល្អប្រសើរ

ភ្នំពេញ៖ ធនាគារពិភពលោកបានឱ្យជាយោបល់ដល់រដ្ឋាភិបាលកម្ពុជាក្នុងការខិតខំប្រឹងប្រែងបន្ថែមទៀតប្រែក្លាយការចំណាយសាធារណៈដ៏ច្រើនទៅលើវិស័យសង្គមកិច្ចឱ្យទទួលបានគុណផលផ្នែកសុខាភិបាលនិងផ្នែកអប់រំ កាន់តែល្អប្រសើរឡើង។

របាយការណ៍ធនាគារពិភពលោកស្តីពីការត្រួតពិនិត្យហិរញ្ញវត្ថុសាធារណៈ ក្រោមចំណងជើងថា Public Financial Review, Cambodia: From Spending More to Spending Better ដែលចេញផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ បានលើកឡើងថា ប្រទេសកម្ពុជាមានលទ្ធភាពក្នុងការបញ្ចៀសផលប៉ះទង្គិចអាក្រក់ពីការរាតត្បាតជំងឺកូវីដ-១៩ និងបានចាយវាយច្រើនទៅលើផ្នែកសង្គមកិច្ច។ យ៉ាងណាក៏ដោយ ការកើនឡើងខ្លាំងនៃចំណាយនេះ គឺមួយផ្នែកធំកើតឡើងដោយសារការចំណាយទៅលើការដំឡើងប្រាក់បៀវត្សរ៍ទូទៅរបស់បុគ្គលិកក្នុងវិស័យសាធារណៈដោយមិនបានផ្សាភ្ជាប់ទៅនឹងសមិទ្ធកម្មការងារ។

ក្នុងរបាយការណ៍នោះបានសរសេរថា៖ «ជាលទ្ធផល បច្ចុប្បន្ននេះ ប្រាក់បៀវត្សរ៍គោលជាមធ្យមនៅក្នុងវិស័យសាធារណៈ បានឡើងហួសប្រាក់បៀវត្សរ៍គោលរបស់បុគ្គលិក ដែលកាន់ការងារស្រដៀងគ្នា នៅក្នុងវិស័យឯកជន។ […] ការដំឡើងប្រាក់បៀរវត្សរ៍មិនទាន់បានប្រែក្លាយគុណផលការងារ ឱ្យមានភាពកាន់តែប្រសើរនៅឡើយទេ ជាពិសេស នៅក្នុងផ្នែកសង្គមកិច្ច»។

ទោះជាយ៉ាងណា World Bank ក៏មើលឃើញពីភាពប្រសើរឡើងក្នុងវិស័យអប់រំ ប៉ុន្តែនៅតែទាបបើប្រៀបធៀបជាមួយប្រទេសឯទៀតក្នុងតំបន់ ហើយការប្រើប្រាស់គ្រឹះស្ថានសេវាថែទាំសុខភាពសាធារណៈនៅមានកម្រិតទាបដោយពលរដ្ឋកម្ពុជាចាយលុយហោប៉ៅខ្លួនឯងច្រើនជាងគេក្នុងតំបន់ទៅលើការព្យាបាលដោយពេទ្យ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធសេវាសាធារណៈគួរត្រូវបានកែលម្អឱ្យមានភាពប្រសើរជាងមុន ។

នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជាលោកស្រី ម៉ារីយ៉ាម សាលីម មានប្រសាសន៍ថា៖ «កម្ពុជាគួរទទួលបានមកវិញនូវតម្លៃប្រសើរជាងមុន ពីការចំណាយរបស់ខ្លួនទៅលើផ្នែកសេវាសាធារណៈ ដើម្បីឈានទៅសម្រេចបានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពបរិយាបន្ន យូរអង្វែង»។

លោកស្រីជំរុញឱ្យមានការគ្រប់គ្រងថវិកាឱ្យកាន់តែមានលក្ខណៈយុទ្ធសាស្ត្រ ដោយចងលក្ខខណ្ឌនៃការដំឡើងប្រាក់បៀវត្សរ៍ជាមួយនឹងសមិទ្ធកម្មការងារ ហើយធ្វើការថ្លឹងថ្លែងឱ្យបានប្រសើរជាងមុនក្នុងការបែងចែកធនធានថវិកា នៅតាមគ្រប់កម្រិតរបស់រដ្ឋាភិបាល។

បើតាមធនាគារពិភពលោក រាជរដ្ឋាភិបាលកម្ពុជាអាចបង្កើនការផ្គត់ផ្គងសេវាដ្ឋានសុខាភិបាលបាន តាមរយៈការដោះស្រាយបញ្ហាគុណភាពនៅតាមគ្រឹះស្ថានសេវាដ្ឋានសុខាភិបាលសាធារណៈ បង្កើនការប្រើប្រាស់គ្រឹះស្ថានសុខាភិបាលសាធារណៈ ការធានាឱ្យមានលទ្ធភាពទទួលបានសេវាដ្ឋានសុខាភិបាលប្រកបដោយសមធម៌សម្រាប់ជនក្រីក្រធ្វើយ៉ាងណាឱ្យចំណាយលើវិស័យអប់រំកាន់តែមានប្រសិទ្ធផល អាជ្ញាធរអាចពង្រឹងដំណើរការនៃការជ្រើសរើស ការដាក់ពង្រាយ និងការហ្វឹកហ្វឺនបណ្តុះបណ្តាលគ្រូបង្រៀន ព្រមទាំងតាមរយៈការចាត់ចែងមូលនិធិប្រតិបត្តិការសាលារៀន ឱ្យកាន់តែមានលក្ខណៈឆ្លើយតបទៅនឹងតម្រូវការរបស់សាលារៀននីមួយៗ។

លើសពីនេះរបាយការណ៍បានផ្តល់អនុសាសន៍ថា ការកែលម្អប្រតិបត្តិការឱ្យមានប្រសិទ្ធភាពជាងមុន ការគ្រប់គ្រងធនធានមនុស្ស និងការពង្រឹងសមត្ថភាពរបស់បុគ្គលិក នៅតាមគ្រប់កម្រិតនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏នឹងរួមចំណែកធ្វើឱ្យការចំណាយសាធារណៈ អាចជះឥទ្ធិពលវិជ្ជមានបានកាន់តែប្រសើរថែមទៀតដែរ។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក