លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

អ៊ីស្រាអែលស្នើសុំឱ្យតុលាការពិភពលោកច្រានចោលសំណើវិធានការបន្ទាន់លើតំបន់ Rafah

អន្តរជាតិ៖ អ៊ីស្រាអែលបានស្នើឱ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ច្រានចោលសំណើរបស់អាហ្រ្វិកខាងត្បូងដែលបានស្នើដើម្បីចេញវិធានការបន្ទាន់បន្ថែម ដោយសារតែអ៊ីស្រាអែលមានផែនការជាស្រេចក្នុងគោលបំណងពង្រីកការវាយលុករបស់ខ្លួននៅតំបន់ហ្គាហ្សា ជាពិសេសការវាយលុកចូលទៅក្នុងទីក្រុងរ៉ាហ្វា (Rafah)។

នៅក្នុងឯកសារមួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ដោយតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ (ICJ) ឬគេហៅកាត់ថាជាតុលាការពិភពលោកបានបង្ហាញថា អ៊ីស្រាអែលបានឆ្លើយតបប្រកែកទៅនឹងវិធានការគ្រាអាសន្នដែលបានដាក់ចេញដោយតុលាការ ICJ កាលពី ៣សប្តាហ៍មុនថាជាការគ្របដណ្តប់ទៅលើស្ថានភាពអរិភាពដែលកំពុងកើតមាននៅក្នុងតំបន់ហ្គាហ្សាទាំងមូល ហើយតុលាការគួរតែបដិសេធសំណើរបស់អាហ្វ្រិកខាងត្បូង។

អ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនកំពុងរៀបចំផែនការវាយលុកទៅក្នុងទីក្រុង Rafah ដែលបច្ចុប្បន្នកំពុងជាទីតាំងនៃសម្រាប់ការជ្រកកោនរបស់ប្រជាជនជាងមួយលាននាក់ ដែលបានភៀសខ្លួនចេញពីតំបន់នានាដែលរងការវាយប្រហាររួចហើយពីសំណាក់អ៊ីស្រាអែល ចាប់តាំងពីជ​ម្លោះបានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលាកន្លងទៅ។ 

គួរបញ្ជាក់ថា នៅដើមសប្តាហ៍នេះអាហ្រ្វិកខាងត្បូងបានស្នើឱ្យតុលាការពិភពលោកចេញវិធានការបន្ទាន់បន្ថែមទៀតដើម្បីការពារសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីនដែលកំពុងជ្រកកោននៅក្នុងទីក្រុងរ៉ាហ្វា (Rafah)។ សូមរំឮកផងដែរថា តុលាការ ICJ កាលពីខែមុនបានបញ្ជាឱ្យអ៊ីស្រាអែលចាត់វិធានការនៃអំណាចទាំងអស់ដែលខ្លួនមាន ក្នុងគោលបំណងដើម្បីបញ្ចៀសកងទ័ពរបស់ខ្លួនពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សា ដែលសេចក្ដីសម្រេចនេះធ្វើឡើងក្រោយមានបណ្ដឹងពីសំណាក់អាហ្រ្វិកខាងត្បូង។

យ៉ាងណាមិញ អ៊ីស្រាអែលតែងតែ​បាន​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​នៃ​អំពើ​ប្រល័យ​ពូជសាសន៍​ទាក់ទិន​នឹង​សង្គ្រាម​របស់​ខ្លួន​ប្រឆាំង​នឹង​ក្រុម​ប្រដាប់​អាវុធ​សកម្មប្រយុទ្ធ​ហាម៉ាស។ មកដល់ពេលនេះ គេនៅមិនច្បាស់នៅឡើយទេថា តើចៅក្រមនៃតុលាការអន្តរជាតិនឹងពិចារណាសម្រេចលើសំណើបន្ថែមរបស់អាហ្រ្វិកខាងត្បូងនៅពេលណា? ឬក៏អាចនឹងមានការកោះហៅភាគីទាំងពីរសម្រាប់ដំណើរការសវនាការសាជាថ្មីនាពេលក្រោយ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក