ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ត្រីបបែល ១ក្បាល ទម្ងន់ ១១០គីឡូក្រាម ត្រូវបានលែងចូលក្នុងទន្លេមេគង្គវិញ

ភ្នំពេញ៖ ត្រីបបែល ១ក្បាល ទម្ងន់ ១១០គីឡូក្រាម ត្រូវបានសង្គ្រោះ និងលែងទៅទន្លេមេគង្គវិញនាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ រដ្ឋបាលជលផល បានកោតសរសើរដល់ឧកញ៉ា លឹម ស្រូយ ដែលបានសង្គ្រោះ និងលែងត្រីបបែលដ៏ធំមួយនេះឱ្យទៅរស់នៅក្នុងទឹកធម្មជាតិវិញ។

រដ្ឋបាលជលផលចាត់ទុកសកម្មភាពនេះ ជាគំរូដ៏ល្អនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទត្រីដែលជិតផុតពូជនេះ ឱ្យមានវត្តមានកាន់តែច្រើនក្នុងដែនទឹកធម្មជាតិសម្រាប់កូនចៅក្រោយៗទៀត។

ត្រីបបែល ជាប្រភេទត្រីទឹកសាបដ៏ធំក្នុងចំណោមប្រភេទត្រីផ្សេងទៀតនៅកម្ពុជា ដែលជាសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជដោយសារតែចំនួនរបស់វាថយចុះក្នុងសតវត្សចុងក្រោយនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក