ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងបរិស្ថានបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើគុណភាពខ្យល់នៅកម្ពុជា

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ឱ្យដឹងថា ក្រសួងបរិស្ថាន បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់យ៉ាងខ្លាំងលើគុណភាពខ្យល់ ដោយប្រើឧបករណ៍ និងស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ចំនួន៥១ ទីតាំងនៅទូទាំងប្រទេស។

លោក ខ្វៃ អាទិត្យា បានឱ្យបញ្ជាក់ថា ជាលទ្ធផល គិតក្នុងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា មានភាពល្អប្រសើរ គឺកម្រិតភាគល្អិតនិចល PM 2.5 ស្ថិតនៅ ២៨,៨៦ µg/m3 ដែលទាបជាងកម្រិតស្តង់ដារកំណត់ គឺ ៥០ µg/m3 ជាមធ្យមក្នុងរយៈពេល ២៤ម៉ោង។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ជាទូទៅគុណភាពខ្យល់នៅកម្ពុជាស្ថិតក្នុងស្ថានភាពល្អ ក៏ព្រោះតែមានកត្តាចាំបាច់មួយចំនួនដោយក្រុមការងារបានតាមដានគុណភាពខ្យល់នៅតាមទីប្រជុំជនជាប្រចាំ ដែលបានផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ក្រសួង និងបណ្តាញសារព័ត៌មានមួយចំនួន។ បច្ចុប្បន្ននេះ ឧបករណ៍តាមដានគុណភាពខ្យល់ បានគ្របដណ្តប់ទីប្រជុំជនសំខាន់ៗ គ្រប់ខេត្ត ក្រុង និងនៅរាជធានីភ្នំពេញ និងបានរចុះត្រួតពិនិត្យ និងអធិការកិច្ចប្រភពបំពុលខ្យល់ ជាទៀតទាត់ តាមស្ថានភាពនិងភាព ចាំបាច់នៃប្រភពបំពុលនីមួយៗ។

ទន្ទឹមនោះ ក៏មានការពង្រឹងលិខិតបទដ្ឋានគតិយុត្ត និងផែនការយុទ្ធសាស្រ្តគាំទ្រកិច្ចគាំពារគុណភាពខ្យល់ ដូចជា អនុក្រឹត្យស្តីពីការគ្រប់គ្រងការបំពុលខ្យល់ និងការរំខានដោយសំឡេង សារាចរលេខ០១ ស្តីពីវិធានការបង្ការ ទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ផែនការខ្យល់ស្អាតកម្ពុជា ផែនការយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន២០២៣-២០២៨។ ក្នុងនោះ កម្ពុជាស្ថិតក្នុងលក្ខខណ្ឌអំណោយផល ដោយទំហំ និងបរិមាណប្រភពបំពុល នៅមានកម្រិតតិចតួច និងចរន្តបណ្តូរខ្យល់នៅតាមទីក្រុងនិងទីប្រជុំជនមានភាពល្អប្រសើរ។

លោក ខ្វៃ អាទិត្យា បានបន្ថែមថា ដើម្បីធានាបាននូវការទប់ស្កាត់ការបំពុលខ្យល់ ជាយថាហេតុនៅក្នុងរដូវប្រាំងនេះ ក្រសួងបរិស្ថានជូនដំណឹងដល់អភិបាលរាជធានី ខេត្ត ជំរុញការអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ រួមមាន ធ្វើការអប់រំណែនាំប្រជាពលរដ្ឋកុំឱ្យដុតរានព្រៃ វាលស្មៅ សំណល់កសិកម្ម គល់ជញ្ជ្រាំង សំរាម-សំណល់រឹង និងការដុតប្លាស្ទិក នៅទីចំហ ព្រមទាំង ចាត់វិធានការទប់ស្កាត់ការហុយធូលីនៅការដ្ឋានសំណង់ និងការដឹកជញ្ជូនសម្ភារសំណង់ និងធ្វើការសម្អាតធូលី និងធ្វើអនាម័យនៅតាមដងផ្លូវ និងទីសាធារណៈ និងចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រ់ថង់ប្លាស្ទិកទេ» ឱ្យបានជាប់ជាប្រចាំ។

លោកបានសង្ងន់ថា ក្រសួងបរិស្ថាន បាននិងកំពុងលើកកម្ពស់ថាមពលស្អាតដូចជា ថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ និងវារីអគ្គិសនី ទប់ស្កាត់ការបំពុលចេញពីរោងចក្រ ជំរុញការប្រើប្រាស់ថាមពល Euro 5 សម្រាប់ដឹកជញ្ជូន នៅឆ្នាំក្រោយជាដើម។

មន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានបន្ថែមថាទាំងអស់នេះ គឺបានអនុលោកតាមក្រមបរិស្ថាន ដែលគ្រោងដាក់ឱ្យអនុវត្តចាប់ពីឆ្នាំក្រោយ ហើយលើសពីនេះទៀតតាមរយៈយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ក្រសួងបរិស្ថានកំពុងជំរុញយុទ្ធនាការដាំដុះដើមឈើ ឱ្យបាន១លានដើមក្នុងមួយឆ្នាំ ដែលនឹងចូលរួមយ៉ាងសំខាន់ ក្នុងការបង្កើនគម្របព្រៃឈើកម្ពុជា៦០% នៅឆ្នាំ២០៥០ ក៏ដូចជាសម្រាប់បន្សុទ្ធគុណភាពខ្យល់ និងផ្តល់សារៈប្រយោជន៍ផ្នែកសេវាអូកូឡូស៊ីជាច្រើនទៀត សម្រាប់កម្ពុជា តំបន់ និងពិភពលោកផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក