ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងមហាផ្ទៃប្រកាសការពារសិទ្ធិអ្នកបោះឆ្នោតខណៈបក្សមួយព្រមានដកសមាជិកភាពក្រុមប្រឹក្សាឃុំសង្កាត់ពីអ្នកដែលមិនធ្វើតាមខ្លួន

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានបញ្ជាក់ថាច្បាប់កម្ពុជាបានការពារនូវសិទ្ធិរបស់អ្នកបោះឆ្នោត ហើយគ្មានអ្នកណាម្នាក់ ឬគណបក្សណាអាចគំរាមកំហែងដល់អ្នកបោះឆ្នោតបាននោះទេ ដោយបានប្រកាសធានានូវការងាររបស់អ្នកបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ផងដែរ។

ការបញ្ជាក់នេះគឺបន្ទាប់ពីមានគណបក្សមួយដែលក្រសួងមិនបញ្ចេញឈ្មោះតែទំនងសំដៅដល់គណបក្សភ្លើងទៀនដែលក្រសួងសង្កេតឃើញថា បានធ្វើសកម្មភាពបង្ខិតបង្ខំឱ្យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោត ឱ្យបោះឆ្នោតជូនគណបក្សនយោបាយដែលខ្លួនតម្រូវ។ មិនតែប៉ុណ្ណោះថែមទាំងគំរាមកំហែងដល់អ្នកបោះឆ្នោតថា ប្រសិនមិនបោះឆ្នោតឱ្យនឹងប្រឈមការបណ្តេញចេញពីសមាជិកគណបក្ស នឹងដកតួនាទីពីសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ថែមទៀត។

ករណីនេះក្រសួងបានលើកឡើងថាការបង្ខិតបង្ខំ គំរាមកំហែង ដល់អ្នកបោះឆ្នោត គឺជាការរំលោភបំពានដល់សិទ្ធិសេរីភាពរបស់អ្នកបោះឆ្នោតនៅក្នុងការសម្រេចចិត្តបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភាដែលធានាការពារដោយរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៥ ខែកុម្ភៈ បានបញ្ជាក់ថា៖ «ការផ្លាស់ប្ដូរសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្រសួងមហាផ្ទៃតែងធ្វើការអនុវត្តស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិមានជាធរមាន»។

ក្រសួងបានអំពាវនាវដល់គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវស្រប តាមច្បាប់ស្តីពីគណបក្សនយោបាយ អនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក