ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ទណ្ឌិតចាស់ជរា និងមានជំងឺរ៉ាំរ៉ៃនៅពន្ធនាគារខេត្តកំពង់ឆ្នាំងទទួលបានការបន្ធូរបន្ថយទោស

កំពង់ឆ្នាំង៖ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះទៅត្រួតពិនិត្យស្ថានភាពជាក់ស្តែងរបស់ទណ្ឌិត នៅពន្ធនាគារខេត្តកំពង់ឆ្នាំងដែលទទួលបានការបន្ធូរបន្ថយទោស។

លោក គឹម សន្តិភាព នឹងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតនៅក្នុងពន្ធនាគារខេត្តកំពង់ឆ្នាំងដែលមានជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ចាស់ជរាទ្រុឌទ្រោមខ្លាំង ពិការភាពវង្វេងវង្វាន់ និងវិបល្លាសស្មារតី សម្រាប់ស្នើសុំបន្ធូរបន្ថយទោសដើម្បីអនុវត្តតាមគោលការណ៍មនុស្សធម៌ស្របតាមនីតិវិធីជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។

ទណ្ឌិតដែលមានវ័យចាស់ជរា ជាស្ត្រីមានគភ៌ ឬមានជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ពិការភាពវង្វេងវង្វាន់ និងវិបល្លាសស្មារតី ទទួលបានការលើកលែងទោសដោយត្រូវមានលិខិតបញ្ជាក់ពីគ្រូពេទ្យដែលទទួលស្គាល់ដោយក្រសួងមានសមត្ថកិច្ច។

ការបន្ធូរបន្ថយទោសលើទណ្ឌិត អាចធ្វើបានចំនួន ៥ដងក្នុងមួយឆ្នាំ នៅក្នុងទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពិធីបុណ្យវិសាខបូជា ពិធីបុណ្យឯករាជ្យជាតិ និងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ ការបន្ធូរបន្ថយទោសក៏អាចធ្វើទៅបានដែរសម្រាប់ពិធីបុណ្យ ឬព្រឹត្តិការណ៍ធំៗរបស់ជាតិ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក