ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋសភានឹងបើកកិច្ចប្រជុំវិសាមញ្ញនៅដើមខែមីនាដើម្បីជ្រើសតាំងសមាជិក ២រូបទៅអង្គុយនៅព្រឹទ្ធសភា

ភ្នំពេញ៖ រដ្ឋសភាកម្ពុជានឹងបើកកិច្ចប្រជុំនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ខាងមុខដើម្បីបោះឆ្នោតជ្រើសតាំងសមាជិក ២រូបធ្វើជាសមាជិកព្រឹទ្ធសភា។ ការសម្រេចនេះគឺបន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍សភាបានបើកកិច្ចប្រជុំមួយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

អគ្គលេខាធិការរដ្ឋសភាលោក ឡេង ប៉េងឡុង បានថ្លែងប្រាប់អ្នកសារពត៌មានថាមានសមាជិកសភា ៥រូបដែលត្រូវបានអគ្គលេខាធិការដ្ឋានជ្រើសរើសដាក់ជូនទៅសភាដើម្បីបោះឆ្នោតរួមមានលោក សុខ ឥសាន លោក ហេង ហាលីម លោក សារ៉ុន រិទ្ធា លោក អៀ ឃីម៉េង លោក ឌី ទេពកោសល្យ។

ព្រឹទ្ធសភាគឺជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួនដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។

យោងតាមមាត្រា១០០ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា ព្រឹទ្ធសភាមានសមាជិកចំនួន ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ ២រូបទៀតត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយរបៀប រីឯសមាជិកព្រឹទ្ធសភាឯទៀត ត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកល។

គួរឱ្យដឹងដែរថាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក