វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

សម្តេចធិបតីណែនាំឱ្យក្រសួង ស្ថាប័នរដ្ឋជំរុញការធ្វើបរិវត្តកម្មឌីជីថល ដើម្បីដើរឱ្យទាន់សម័យកាលឌីជីថល

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួង ស្ថាប័នរដ្ឋទាំងអស់ អាណត្តិទី៧នេះ ត្រូវបង្កើតអង្គភាពបរិវត្តកម្មឌីជីថល ដើម្បីដើរឱ្យទាន់សម័យកាលឌីជីថល និងស្របតាមគោលនយោបាយឌីជីថលរបស់រាជរដ្ឋាភិបាល។

សម្តេចធិបតីលើកឡើងដូចនេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាទី២ នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្តេចធិបតីបានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងការផ្លាស់ប្ដូរនៃនិម្មាបនកម្មសេដ្ឋកិច្ច នាពេលអនាគត រាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើការធ្វើបរិវត្តកម្មសេដ្ឋកិច្ច និងសង្គម ដោយបានដាក់ចេញនូវ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» ដែលមានចក្ខុវិស័យកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលតាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការធ្វើបដិវត្តកម្មឌីជីថល នៅក្នុងគ្រប់តួអង្គសង្គមទាំងរដ្ឋ ពលរដ្ឋ និងធុរជន ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុលមាលភាពសង្គម។

សម្តេចបានបញ្ជាក់ថា គ្រឹះស្ថានឧត្តមសិក្សា ក៏ជាផ្នែកមួយសំខាន់ក្នុងការអភិវឌ្ឍទេពកោសល្យ ការច្នៃប្រឌិត និង ប្រព័ន្ធអេកូឡូស៊ី ដើម្បីជំរុញកំណើន និងនិរន្តរភាពនៃសេដ្ឋកិច្ចឌីជីថល ព្រោះថា ការកសាងធនធានមនុស្ស នឹងជួយលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅលើទីផ្សារតំបន់ និងសកល ជួយបង្កើននូវភាពម្ចាស់ការតាមរយៈការប្រើប្រាស់ចំណេះដឹងជាអំណាចលើជោគវាសនាខ្លួន ដែលជាមូលដ្ឋានឈានទៅបង្កើនសមត្ថភាពចំណេះដឹងបន្ថែមទៀត និងមានភាពបត់បែន ព្រមទាំងជាមូលដ្ឋានសម្រាប់ជួយប្រទេសឱ្យកាន់តែវិវត្តបន្ថែមទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក