ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រថយន្តក្រុងដឹកអ្នកដំណើរឥតគិតថ្លៃ រវាងក្រុងសៀមរាប និងក្រុងរុនតាឯកតេជោសែន ចាប់ផ្តើមដំណើរការ

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប ចាប់ផ្តើមដំណើរការផ្តល់សេវារថយន្តក្រុងដឹកអ្នកដំណើរទៅមកដោយឥតគិតថ្លៃ រវាងក្រុងសៀមរាប និងក្រុងរុនតាឯកតេជោសែន ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ តទៅ។ នេះបើយោងតាមមន្ទីរព័ត៌មានខេត្តសៀមរាប។

ដំណើរការផ្តល់សេវារថយន្តក្រុងដឹកអ្នកដំណើរទៅមកដោយឥតគិតថ្លៃនេះមានរថយន្តក្រុងចំនួន ១០គ្រឿង ក្នុងការដឹកជញ្ជូនប្រចាំថ្ងៃ និងត្រៀមបម្រុងចំនួន ៥គ្រឿងបន្ថែមទៀត។

នាយករងរដ្ឋបាល នៃសាលាខេត្តខេត្តសៀមរាប លោក អ៊ឹង សោភ័ណ បានឲ្យដឹងថា ការដាក់ដំណើរការសេវារថយន្តក្រុងដឹកអ្នកដំណើរទៅមករវាងក្រុងសៀមរាប និងក្រុងរុនតាឯកតេជោសែននេះ គឺបន្ទាប់ពីមានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ និងបន្តដោយរាជរដ្ឋាភិបាលអាណត្តិទី៧ ដោយសម្តេចធិបតីបានសម្រេចផ្តល់រថយន្តក្រុងចំនួន ១០គ្រឿង ក្នុងការសម្រួលដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋពីក្រុងទាំងពីរនេះ ដោយឥតគិតថ្លៃ ដើម្បីជាការសម្រួលនូវទុកលំបាករបស់ពួកគាត់ដែលត្រូវធ្វើដំណើរទៅមកប្រកបរបរកិច្ចការងារប្រចាំថ្ងៃ។

លោក អ៊ឹង សោភ័ណ ឱ្យដឹងទៀតថា ការផ្តល់ជូននេះ មិនត្រឹមជាការផ្តល់ជូនប្រជាពលរដ្ឋនៅក្រុងរុនតាឯកប៉ុណ្ណោះទេ សម្រាប់ប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរតាមខ្សែរត់ ដែលរដ្ឋបាលខេត្តបានកំណត់ក៏ទទួលបានការធ្វើដំណើរដោយឥតគិតថ្លៃផងដែរ ដោយរដ្ឋបាលបានរៀបចំចំណតចំនួន១១ ផ្សេងទៀតនៅតាមផ្លូវនៃខ្សែរត់។

លោកបន្ថែមថា នៅថ្ងៃចាប់ផ្តើមនេះ លោកសង្កេតឃើញថា ប្រជាពលរដ្ឋហាក់មិនទាន់មកទទួលសេវាកម្មនេះនៅឡើយ ខណៈនៅឯក្រុងរុនតាឯក មានប្រជាពលរដ្ឋច្រើនបានមកសាកសួរអំពីព័ត៌មាននានា ដើម្បីបានរៀបចំខ្លួនក្នុងការទទួលយកសេវាកម្មនេះ។

លោក នាង សុភី រស់នៅភូមិពោធិបុស្ស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងអំពីការផ្តល់ជូនរថយន្តជិះទៅកាន់ក្រុងរុនតាឯកតេជោសែនរបស់រដ្ឋបាលខេត្តសៀមរាបនេះ រូបលោកមានអារម្មណ៍ចង់សាកល្បងជាមួយការធ្វើដំណើរនេះដើម្បីទៅមើលការអភិវឌ្ឍនៅរុនតាឯក ហើយលោកក៏បានសំណូមពរដល់ពលរដ្ឋដទៃទៀត គួរងាកមកប្រើសេវារថយន្តក្រុងដឹកអ្នកដំណើររបស់រដ្ឋបាលខេត្តសៀមរាបនេះ ព្រោះវាផ្តល់នូវផលចំណេញច្រើន។

គួរឱ្យដឹងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់រថយន្តក្រុង ចំនួន ៥០គ្រឿង ដល់រដ្ឋបាលខេត្តសៀមរាប សម្រាប់ដឹកអ្នកដំណើរទៅមកដោយឥតគិតថ្លៃរវាងក្រុងសៀមរាប និងក្រុងរុនតាឯកតេជោសែន ហើយបន្ទាប់ទៀត រដ្ឋបាលខេត្តសៀមរាប ក៏គ្រោងនឹងពង្រីកសេវាកម្មនេះ ទៅកាន់តំបន់ពាក់ស្នែង និងក្នុងក្រុងសៀមរាបផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក