វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

ក្រុមហ៊ុន ជីហ្គៀ គ្រុបដាក់ដំណើរការជាផ្លូវការកម្មវិធីបញ្ជាទិញគ្រឿងអេឡិចត្រូនិចសំរាប់ដៃគូអាជីវកម្មតាមរយៈទូរស័ព្ទដៃ “GGEAR Dealer Portal”

ក្រុមហ៊ុន ជីហ្គៀ គ្រុបបានដាក់ដំណើរការជាផ្លូវការនូវកម្មវិធី “GGEAR Dealer Portal” សំរាប់ដៃគូអាជីវកម្មបញ្ជាទិញគ្រឿងអេឡិចត្រូនិចតាមរយៈទូរស័ព្ទដំបូងគេនៅកម្ពុជា។

GGEAR Dealer Portal នៃក្រុមហ៊ុនជីហ្គៀ គ្រុបនឹងក្លាយជាកម្មវិធីដំបូងគេដែលផ្តល់បទពិសោធន៍ជូនដៃគូអាជីវកម្មលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបក្នុងទាញយកផលិតផលអេឡិចត្រូនិចទៅចែកចាយបន្តដោយប្រើប្រាស់ពេលវេលាតិចបំផុត មិនមានកំហុសលើទិន្នន័យប្រតិបត្តិការទាំងមូល រីឯការទូទាតសាច់ប្រាក់បានត្រឹមត្រូវ និងអព្យាក្រឹត្យបំផុត។ មិនតែប៉ុណ្ណោះកម្មវិធីនេះក៏នឹងផ្តល់ភាពងាយស្រួលសំរាប់ដៃគូអាជីវកម្មក្នុងការសិក្សារៀនសូត្រអំពីបច្ចេកវិទ្យានៃផលិតផលថ្មីៗ ជាពិសេសដៃគូអាជីវកម្មដែលទើបនឹងចាប់ផ្តើមរកស៊ីលើវិស័យអេឡិចត្រូនិច។


លោក ហ៊ ហាប់នាយកប្រតិបត្តិផ្នែកអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថា «GGEAR Dealer Portal ជានវានុវត្តន៍ថ្មីដែលនាំដៃគូអាជីវកម្មរបស់យើងវិវឌ្ឍន៍ទៅប្រើប្រាស់បច្ចេកវិទ្យាថ្មីក្នុងប្រតិបត្តិការប្រកបអាជីវកម្មលើវិស័យអេឡិចត្រូនិច ហើយវាក៏ជាមាគ៌ាដែលនាំពួកគាត់ទៅរកការប្រកបអាជីវកម្មតាមបែបឌីជីថល ដែលក្រុមហ៊ុន ជីហ្គៀ គ្រុបកំពុងអភិវឌ្ឍន៍ដើម្បីផ្តល់ភាពងាយស្រួល លឿន អព្យាក្រឹត្យ និងទូលំទូលាយជាងមុន»។


លោកបន្ថែមថា តួនាទីរបស់ GGEAR Dealer Portal នឹងចូលមកជំនួសរាល់ការទំនាក់ទំនងដ៏ស្មុគស្មាញរវាងបុគ្គលិកក្រុមហ៊ុន និងដៃគូអាជីវកម្ម តាមរយៈប្រព័ន្ធដែលយើងធ្លាប់ប្រើប្រាស់ពីមុន ព្រោះវានឹងជួយកាត់បន្ថយពេលវេលាបញ្ជាទិញ ងាយស្រួលគ្រប់គ្រង ឬមើលបញ្ជីចំណាយ និងផែនការបញ្ជាទិញតាមខែនីមួយៗ ងាយស្រួលជ្រើសរើសផលិតផល និងកាត់បន្ថយការប្រើប្រាស់ក្រដាស់ជាដើម។ ជាពិសេសផ្តល់នូវតម្លាភាព និងគណនេយ្យភាពរវាងក្រុមហ៊ុន ដៃគូអាជីវកម្ម និងស្ថាប័នដែលពិនិត្យលើភាពត្រឹមត្រូវនៃការបង់ពន្ធជូនរដ្ឋាភិបាលផងដែរ។


ដៃគូអាជីវកម្មក្រុមហ៊ុន ជីហ្គៀ គ្រុប លោកស៊ឹង ប៉េងហួរ ម្ចាស់ហាងចែកចាយគ្រឿងអេឡិចត្រូនិច លឹម ងួនបានលើកឡើងថា GGEAR Dealer Portal បានជួយសម្រួលដល់ទំនាក់ទំនងបញ្ជាទិញគ្រឿងអេឡិចត្រូនិចច្រើន ព្រោះបានជួយកាត់បន្ថយពេលវេលា អាចមើលតម្លៃ និងមុខងាររបស់ផលិតផលបានយ៉ាងងាយស្រួល ហើយយើងអាចមើលឃើញរាល់ប្រតិបត្តិការចំណាយជាមួយក្រុមហ៊ុនយ៉ាងទូលំទូលាយ។


ជាមួយគ្នានេះអ្នកស្រី ហេង ធានីអគ្គនាយការនៃក្រុមហ៊ុន Biz Solution មានប្រសាសន៍ថាមុននឹងបង្កើតកម្មវិធី GGEAR Dealer Portal នេះឡើងក្រុមហ៊ុន បានសិក្សាយ៉ាងស៊ីជម្រៅលើប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ជីហ្គៀ គ្រុប និងដៃគូអាជីវកម្មរបស់ពួកគេដើម្បីធានាថាការបង្កើតកម្មវិធីបញ្ជាទិញរបស់យើងផ្តល់ភាពងាយស្រួលពិតប្រាកដ មិនស្មុគស្មាញ និងទំនើបដើរទាន់បច្ចេកវិទ្យាថ្មីរបស់សាកលលោក។


អ្នកស្រីបន្ថែមថាបច្ចុប្បន្ននេះអាជីវកម្មនៅក្នុងប្រទេសកម្ពុជាកំពុងផ្តោតលើការចែកចាយផលិតផលរបស់ខ្លួនតាមរយៈ E-commerce ដូច្នេះ Biz Solution បានប្រឹងប្រែងធ្វើយ៉ាងបង្កើតបច្ចេកវិទ្យាមួយដែលផ្តល់ប្រយោជន៍ឱ្យម្ចាស់អាជីវកម្ម និងអតិថិជនហើយសាមញ្ញ ងាយស្រួលប្រើ មិនចំណាយពេលវេលា និងថវិការច្រើន ហើយនេះជាគោលដៅដែលក្រុមហ៊ុនរបស់យើងចង់បាន និងជាតម្រូវការរបស់អតិថិជនយើងផងដែរ។

កម្មវិធីសម្ពោធ និងដាក់ដំណើរការជាផ្លូវការនៃកម្មវិធី GGEAR Dealer Portal បានរៀបចំឡើងសណ្ឋាគារ Raffles Hotel Le Royal នារសៀលថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៤។ កម្មវិធីនេះមានដៃគូអាជីវកម្មចូលរួមអបអរសាទរ និងតេស្តសាល្បងប្រើប្រាស់ប្រមាណជាង ១០០នាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក