ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អ្នកគាំទ្របាល់ទាត់ហ្គាណាដើរដង្ហែរញ្ញត្តិដាក់ជូនសភាជាតិដើម្បីកែទម្រង់សហព័ន្ធបាល់ទាត់

ហ្គាណា៖ អ្នកគាំទ្ររាប់រយនាក់បាននាំគ្នាដើរដង្ហែរតាមផ្លូវនារដ្ឋធានី Accra របស់ប្រទេសហ្គាណាកាលពីថ្ងៃពុធ ដោយទាមទារឱ្យមានការរៀបចំកំណែទម្រង់ឱ្យកាន់តែប្រសើរឡើងវិញទៅលើសហព័ន្ធកីឡាបាល់ទាត់ បន្ទាប់ពីក្រុមជម្រើសជាតិបានធ្លាក់ចេញពីពានរង្វាន់ Africa Cup of Nations ត្រឹមវគ្គចែកពូល។

អ្នកគាំទ្ររាប់រយនាក់ដែលគេឃើញពាក់អាវពណ៌ខ្មៅ និងពណ៌ក្រហមដែលសរសេរថា៖ "ជួយសង្គ្រោះបាល់ទាត់ហ្គាណា (Save Ghana football)" និងលើកបដាតវ៉ាផ្សេងៗ បាននាំគ្នាដើរប្រមូលផ្តុំតវ៉ាទៅលើដងផ្លូវសំខាន់ៗនានា ក្នុងគោលបំណងសំដែងការខកចិត្តក្រោយពីក្រុមបាល់ទាត់រហស្សនាម "ផ្កាយខ្មៅ" របស់ពួកគេបង្ហាញខ្លួនមិនបានល្អសោះក្នុងពានរង្វាន់់ធំៗផ្សេងៗមួយរយៈចុងក្រោយ។ 

ហ្គាណាគឺជាម្ចាស់ពាន AFCON បួនសម័យកាល ប៉ុន្តែបានខកខានគ្រងជើងឯកតាំងពីឆ្នាំ១៩៨២ មកម្ល៉េះ ព្រមទាំងធ្លាប់បានបង្ហាញខ្លួននៅ World Cup ចំនួន ៤ដង និងឈានឡើងវគ្គ ៨ក្រុមចុងក្រោយម្តងផងដែរកាលពីឆ្នាំ២០១០។ សមាគមបាល់ទាត់ហ្គាណា (GFA) ទើបតែបានប្រកាសបណ្តេញលោក Chris Hughton ចេញពីតំណែងគ្រូបង្វឹក ពោលគឺក្រោយពីហ្គាណាបានបញ្ចប់លេខ ៣ ក្នុងពូល B មានត្រឹម ២ពិន្ទុប៉ុណ្ណោះក្រោយលេងបាន ៣ប្រកួត។ 

ក្រុមអ្នកតវ៉ាដែលកំពុងដង្ហែរញ្ញត្តិដាក់ជូនសភាជាតិនិយាយថា៖ "បាល់ទាត់ហ្គាណាសព្វថ្ងៃនេះកំពុងប្រឈមមុខនឹងភាពខ្មៅងងឹតបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនដែលមិនធ្លាប់មានពីមុនមក ដែលកំពុងនាំមកនូវភាពអាម៉ាសមកលើនិមិត្តសញ្ញា ​និងទង់ជាតិដែលធ្លាប់ធ្វើឱ្យប្រជាជនទាំងអស់មានមោទនភាពកន្លងមក"។ ពួកគេបានទាមទារឱ្យប្រធានាធិបតី Nana Akufo-Addo បើកការស៊ើបអង្កេតលើការចូលរួមក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ និងពានរង្វាន់ Africa Cup of Nations ឆ្នាំ២០២៣ ដោយពួកគេបានចោទប្រកាន់ពីអំពើពុករលួយ និងការចំណាយខ្ជះខ្ជាយរបស់សហព័ន្ធក្នុងអំឡុងពេលការប្រកួត។ ពួកគេក៏បានអំពាវនាវឱ្យមានគោលនយោបាយកីឡាបាល់ទាត់ជាតិ បង្កើនការវិនិយោគលើវិស័យបាល់ទាត់ថ្នាល និងការកែលម្អលីគបាល់ទាត់ក្នុងស្រុកផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះសមាគមបាល់ទាត់ហ្គាណា ដែលដឹកនាំដោយលោក Kurt Okraku កំពុងសម្លឹងរកគ្រូបង្វឹកថ្មីមួយរូបទៀត ដែលជាគ្រូបង្វឹកទី៥ហើយ គិតត្រឹមរយៈពេល ៥ឆ្នាំចុងក្រោយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក