ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចធិបតីស្នើតែងតាំងលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើមកកាន់រដ្ឋសភាដើម្បីកោះប្រជុំវិសាមញ្ញក្នុងការផ្ដល់សេចក្ដីទុកចិត្តលើសមាសភាពរាជរដ្ឋាភិបាលថ្មី ដោយក្នុងនោះរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី ត្រូវបានស្នើតែងតាំងជាឧបនាយករដ្ឋមន្ត្រី។

នេះបើតាមការឲ្យដឹងពីអគ្គលេខាធិការនៃរដ្ឋសភា លោក ឡេង ប៉េងឡុង នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

ក្រៅពីលោក ហ៊ុន ម៉ានី ដែលត្រូវស្នើតែងតាំងជាឧបនាយករដ្ឋមន្ត្រីក៏មានលោក ស្រី ថាមរ៉ុង្គ និងលោក ប៉ែន វិបុល ត្រូវបាននាយករដ្ឋមន្ត្រីស្នើតែងតាំងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសផងដែរ។

បើតាមលោក ឡេង ប៉េងឡុង សភានឹងកោះប្រជុំវិសាមញ្ញថ្ងៃទី២១ ខែកុម្ភៈ ខាងមុខដើម្បីបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តលើសមាសភាពថ្មីនៃរដ្ឋាភិបាលដែលស្នើមកនេះ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក