ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីរុស្សីបង្ហាញទំនោរទៅលើលោក Joe Biden ជាងលោក Donald Trump

រុស្សី​៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលចេញផ្សាយនៅថ្ងៃទី១៤​ ខែកុម្ភៈម្សិលមិញនេះថា លោកមានទំនោរចិត្តគាំទ្រទៅលើប្រធានាធិបតីអាមេរិកបច្ចុប្បន្នគឺលោក Joe Biden ជាងអតីតប្រធានាធិបតី Donald Trump ក៏ប៉ុន្តែលោកបានបញ្ជាក់លោកមានឆន្ទៈក្នុងការបំពេញការងារ និង​ប្រាស្រ័យទាក់ទងគ្រប់ប្រធានាធិបតីជាប់ឆ្នោតទាំងអស់របស់សហរដ្ឋអាមេរិក។

នៅពេលដែលត្រូវបានសួរដោយអ្នកសារព័ត៌មានថា បេក្ខភាពប្រធានាធិបតីទាំងពីរម្នាក់ណាដែលប្រសើរជាងសម្រាប់រុស្សី? លោក Putin បានឆ្លើយតបដោយមិនស្ទាក់ស្ទើរថា៖ "លោក Biden! គាត់គឺជាមនុស្សដែលមានបទពិសោធន៍ អាចស្ទាបស្ទង់ចិត្តបាន និងជាអ្នកនយោបាយជើងចាស់"។ ជាមួយស្នាមញញឹមបន្តិច លោក Putin បន្តថា៖ "ក៏ប៉ុន្តែយើងនឹង​បំពេញការងាររួមគ្នាជាមួយប្រធានាធិបតីរូបណាក៏ដោយ ដែលពលរដ្ឋអាមេរិកផ្តល់ទំនុកចិត្តបោះឆ្នោតឱ្យ"។ 

គួររំលេចថា នេះគឺជាលើកដំបូងបង្អស់ដែលលោក Putin បានបញ្ចេញមតិយោបល់ទៅលើការប្រជែងតំណែងប្រធានាធិបតីសម្រាប់ការបោះឆ្នោតឆ្នាំ២០២៤ របស់សហរដ្ឋអាមេរិក ដែលគេរំពឹងថានឹងក្លាយជាការប្រជែង និងប្រឈមមុនដាក់គ្នាជាថ្មីរវាងលោក Joe Biden នៃគណបក្សប្រជាធិបតេយ្យ និងលោក Donald Trump នៃគណបក្សសាធារណរដ្ឋ។ 

លោក Putin បានកាន់តំណែងជាមេដឹកនាំកំពូលរបស់រុស្សី ចាប់តាំងពីឆ្នាំ១៩៩៩ មក ដែលបច្ចុប្បន្នលោកមានវ័យ ៧១ឆ្នាំទៅហើយ ក៏ប៉ុន្តែលោកនៅតែជាមេដឹកនាំកំពូលដែលមានវ័យក្មេងជាងបេក្ខភាពប្រធានាធិបតីអាមេរិកទាំងពីរ ពោលគឺលោកមានអាយុតិចជាងលោក Biden ជាងមួយទស្សវត្ស និងប្អូនលោក Trump ៦ឆ្នាំ។ បច្ចុប្បន្ន លោក Putin ត្រូវបានធានានូវជ័យជម្នះរួចទៅហើយ សម្រាប់ការដឹកនាំរុស្សីមួយអាណត្តិបន្តរយៈពេល ៦ឆ្នាំខាងមុខ ត្បិតបេក្ខភាពប្រជែងទាំងពីររបស់់លោកត្រូវបានដកចេញពីបញ្ជីទៅហើយ ដោយសារបញ្ហាឯកសារមួយចំនួន។ 

កន្លងមក របាយការណ៍របស់គណៈកម្មាធិការស៊ើបការណ៍ព្រឹទ្ធសភាអាមេរិកកាលពីឆ្នាំ២០២០ បានរកឃើញថារុស្ស៊ីបានព្យាយាមលូកដៃចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦ ក្នុងគោលបំណងជួយឱ្យលោក Donald Trump ឈ្នះតំណែងប្រធានាធិបតីលើគូប្រជែងរបស់លោកគឺ លោកស្រី Hillary Clinton៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក