ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ពិធីចាប់ត្រីរួមគ្នាតាមបែបបុរាណរបស់អ្នកភូមិសាទុំ ចាប់ផ្តើមនៅថ្ងៃទី១៧កុម្ភៈ

ត្បូងឃ្មុំ៖ ពិធីចាប់ត្រីរួមគ្នាតាមបែបបុរាណរបស់អ្នកភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះនៅបឹងក្រម ឬបឹងត្រពាំងក្រម ដែលមានទំហំ១ហិកតា។

បើតាមរដ្ឋបាលខេត្តត្បូងឃ្មុំ ពិធីចាប់ត្រីតាមបែបបុរាណរបស់អ្នកភូមិសាទុំនេះ ជាប្រពៃណីដែលអ្នកភូមិតែងតែរៀបចំឡើងជាង២០០ឆ្នាំមកហើយ ដែលតែងធ្វើនៅក្នុងខែកុម្ភៈ បន្ទាប់ពីប្រជាកសិករប្រមូលផលកសិកម្មរួចរាល់។

ដូចគ្នានឹងប្រពៃណីចាប់ត្រីនៅតាមតំបន់ផ្សេងៗទៀតដែរ គឺអាជ្ញាធរមិនអនុញ្ញាតឱ្យពលរដ្ឋនេសាទត្រីក្នុងបឹងបុរាណនោះឡើយ ដោយទុកវត្តមានត្រីសម្រាប់ពិធីចាប់ត្រីរួមគ្នាជារៀងរាល់ឆ្នាំ។ ពិធីចាប់ត្រី អនុញ្ញាតឱ្យប្រើតែឧបករណ៍បុរាណប៉ុណ្ណោះ ដូចជាអង្រុត ឈ្នាង និងត្រកជាដើម។

អភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា ពិធីចាប់ត្រីរួមគ្នាកាលឆ្នាំ២០២៣ មានពលរដ្ឋចូលរួមជាង៦ម៉ឺននាក់ ដែលមកពីខេត្តត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយរៀង រាជធានីភ្នំពេញ និងខេត្តនានាផ្សេងទៀត។

ក្នុងពិធីនោះ ក្រៅពីមានពិធីរាំរែក ចម្អិនម្ហូបបរិភោគជុំគ្នា អភិបាលខេត្តក៏បានផ្តល់រង្វាន់សម្រាប់អ្នកដែលចាប់បានត្រីច្រើនគីឡូលើសគេផងដែរ។ បន្ថែមពីនោះ ពលរដ្ឋមិនត្រឹមតែសប្បាយរីករាយជាមួយនឹងពិធីចាប់ត្រីប៉ុណ្ណោះទេ ពលរដ្ឋក៏អាចដើរលេងកម្សាន្តទស្សនាទេសភាពស្ថិតនៅជុំវិញតំបន់បឹងក្រមទំហំ៣០ហិកតាផងដែរ រួមមាន ថ្មតាជ្រូក ដីពណ៌ឈាម ក្បាលតាជក តាព្រាម កន្លែងឡស្រា និងស្រះទឹកនាងលើមជាដើម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក