ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

ម្ចាស់បុរី ម៉ន ដានី ត្រូវបានតុលាការចេញដីកាឱ្យចាប់ខ្លួន ពាក់ព័ន្ធការចេញសែកស្អុយ

ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា បានចេញដីកាកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បង្គាប់ឱ្យអាជ្ញាធរចាប់ខ្លួន អ្នកស្រី ម៉ន ដានី ដែលជាម្ចាស់បុរីម៉ន ដានី នៅខេត្តកំពង់ស្ពឺ ពាក់ព័ន្ធការចេញសែកស្អុយជាង៦០ម៉ឺនដុល្លារ។

លោកស្រី ម៉ន ដានី ដែលមានអាយុ៣៩ឆ្នាំ មានទីកន្លែងកំណើតនៅឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរ ដែលបានប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។

បើតាមដីកា តុលាការបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោកស្រី ម៉ន ដានី ចំនួន៣លើកមកហើយ ប៉ុន្តែលោកស្រី ដានីមិនបានចូលមកបង្ហាញខ្លួនតាមការកំណត់របស់តុលាការឡើយ។ លោកស្រី ម៉ន ដានី មានទីលំនៅបច្ចុប្បន្ននៅផ្ទះលេខបេ៤៨ ផ្លូវបេតុង ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក