ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងបរិស្ថាននឹងរៀបចំយុទ្ធនាការសម្អាតបឹងទន្លេសាបនៅដើមខែមីនាដើម្បីការពារត្រីប្រភពអាហារដ៏សំខាន់

ភ្នំពេញ៖ ក្រសួងបរិស្ថាននឹងរៀបចំយុទ្ធនាការសម្អាតបឹងទន្លេសាប ដែលគ្រោងអនុវត្តនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ដើម្បីការពារត្រីដែលជាប្រភពអាហារូបត្ថម្ភទ្រទ្រង់សុខភាពប្រជាពលរដ្ឋ។

យុទ្ធនាការនេះត្រូវបានរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បង្ហើបឱ្យដឹងនៅក្នុងជំនួបជាមួយអ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា-ឡាវនៃការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង UNOPS កញ្ញា អ៊ីដា ក្រាចា (Eda Kraja) នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។

យុទ្ធនាការសម្អាតបឹងទន្លេ ធ្វើឡើងបន្ទាប់ពីក្រសួងបរិស្ថានទទួលបានជោគជ័យក្នុងជំហានទី១ នៃការកាត់បន្ថយសំណល់ប្លាស្ទិកនៅលើគោក តាមរយៈយុទ្ធនាការ «ថ្ងៃនេះ! ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» ដែលមានប្រជាពលរដ្ឋ និងសិស្សានុសិស្សទូទាំងប្រទេសចូលរួមជាង ៤លាននាក់។

កាលឆ្នាំ២០២២ កន្លងមកកម្ពុជាក៏បានអនុវត្តយុទ្ធនាការសម្អាតទន្លេមេគង្គដើម្បីសោភណភាពទីក្រុង ដោយប្រើប្រាស់ទូកប្រមូលសំរាមបំពាក់បច្ចេកវិទ្យាថ្មីរបស់អាល្លឺម៉ង់ ដែលមានសមត្ថភាពអាចប្រមូលទិន្នន័យទីតាំងដែលមានសំរាមបានរហ័ស តាមរយៈដ្រូន និងកាមេរ៉ា ដែលមានសមត្ថភាពប្រមូលសំរាមក្នុងទឹកបានប្រមាណ ២០តោនក្នុងមួយថ្ងៃ។

បឹងទន្លេសាប ជាអាងស្តុកទឹកធម្មជាតិ និងជាជម្រកមច្ឆាជាតិ ដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជា មិនតែប៉ុណ្ណោះបឹងទន្លេសាបក៏ជាទីជម្រកដល់បក្សាបក្សីជាច្រើនប្រភេទ និងជាប្រភពទឹកដ៏សម្រាប់ពលរដ្ឋដែលរស់នៅជាប់បឹងទន្លេសាបផងដែរ។ បឹងទន្លេសាបមានទំហំផ្ទៃទាំងអស់ចំនួន ៣ ០០០គីឡូម៉ែត្រការ៉េ។ ខេត្តដែលនៅជាប់បឹងទន្លេសាបរួមមាន ខេត្តកំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ បាត់ដំបង និងខេត្តសៀមរាប៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក