ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោកឧត្តមសេនីយត្រី បោន ប៊ិន ណែនាំកងរាជអាវុធហត្ថត្រូវខិតខំបំពេញភារកិច្ចឱ្យបានល្អ ដោយមិនត្រូវបង្កើតបក្សពួកឡើយ

បន្ទាយមានជ័យ៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយត្រី បោន ប៊ិន ផ្តល់អនុសាសន៍ ដល់គ្រប់កងរាជអាវុធហត្ថទាំង៩ក្រុង-ស្រុក ត្រូវខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អ ដោយមិនត្រូវមានការបែកចែក បង្កេីតជាបក្ខ ជាពួកនៅក្នុងអង្គភាពឡើយ ផ្ទុយទៅវិញត្រូវធ្វើការតាមឋានានុក្រម រួមគ្នាកសាងអង្គភាពឱ្យបានរឹងមាំ រួមគ្នាបង្ក្រាបរាល់បទល្មើសនៅក្នុងមូលដ្ឋានកុំឱ្យកើតមាន។

លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានផ្តល់អនុសាសន៍បែបនេះ ក្នុងពិធីប្រកាសចូលកាន់តំណែង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ។

ដើម្បីអនុវត្តនូវគោលនយោបាយភូមិមានសុវត្ថិភាព ដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឱ្យមានប្រសិទ្ធភាព លោកឧត្តមសេន៏យ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានធ្វើការណែនាំបន្ថែមដល់គ្រប់កងរាជអាវុធហត្ថទាំង ៩ក្រុង-ស្រុក ត្រូវសហការ ជាមួយសមត្ថកិច្ចនគរបាល ដើម្បីរួមគ្នាធ្វើការរាល់បង្ក្រាបបទល្មើសនៅមូលដ្ឋាន សំដៅធ្វើយ៉ាងណារួមគ្នាបង្ក្រាបបទល្មើសទាំងនោះ កុំឱ្យបន្តកើតមាននៅក្នុងមូលដ្ឋាន។

មួយវិញទៀតលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានផ្តល់អនុសាសន៍ដល់លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដែលទើបចូលកាន់តំណែងថ្មី ត្រូវខិតខំបំពេញតួនាទី ភារកិច្ច ក្នុងការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក៏ដូចជាការរួមចំណែកក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ក្នុងភូមិសាស្ត្ររបស់ខ្លួនប្រកបដោយសន្តិសុខល្អ ជាពិសេសត្រូវខិតខំកសាងអង្គភាពឱ្យបានរឹងមាំ មានទំនាក់ទំនង និងសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែល្អប្រសើរ។

សូមបញ្ជាក់ផងដែរ លោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ត្រូវបានប្រកាសតែងតាំងជា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ជំនួសលោក វរសេនីយ៍ទោ យ៉ាន់ សុវណ្ណ ដែលត្រូវទទួលភារកិច្ចថ្មី ជាប្រធានមន្ទីរ ភស្តុភារ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក