វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ដឹកនាំផ្ទាល់លើការប្រឡងប្រជែងវិញ្ញាសាសួរផ្ទាល់មាត់ ជ្រើសរើសសិស្សចៅក្រម ព្រះរាជអាជ្ញាជំនាន់ទី១២

ភ្នំពេញ៖ នៅថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញជាអធិបតីភាព និងដឹកនាំការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១២ ដំណាក់កាលវិញ្ញាសាសួរផ្ទាល់មាត់ដោយផ្ទាល់ លើមុខវិជ្ជាវប្បធម៌ទូទៅ (ពាក់ព័ន្ធវិស័យច្បាប់ និងយុត្តិធម៌) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមណ្ឌលប្រឡង “បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា” ស្ថិតនៅលើមហាវិថីឈ្នះឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា សម្រាប់វិញ្ញាសាសួរផ្ទាល់មាត់ ក្នុងការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១២នេះ មានបេក្ខជនសរុបចំនួន ៧៥នាក់ (ស្រី ១៧នាក់) ដែលបានសម្រិតសម្រាំងចេញពីបេក្ខជន-បេក្ខនារីសរុប ៦២៣នាក់ ដែលបានចូលរួមការប្រឡងប្រជែងលើវិញ្ញាសារសរសេរ ធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី១៦ និងថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ៕







ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក