ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

UN ព្រមានអ៊ីស្រាអែលអំពីផលវិបាកចំពោះការវាយប្រហារទៅលើទីក្រុង Rafah នៃតំបន់ហ្គាហ្សា

អន្តរជាតិ៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី១៣ ខែកុម្ភៈបានធ្វើការព្រមានប្រឆាំងនឹងការឈ្លានពានរបស់អ៊ីស្រាអែលទៅលើទីក្រុង Rafah នៃតំបន់ហ្គាហ្សា ដោយនិយាយថាសកម្មភាពឈ្លានពានខាងលើអាចនាំឱ្យឈានដល់ការស​ម្លាប់រង្គាល ទៅលើទីក្រុងដែលប្រជាជនប៉ាឡេស្ទីនជាង ១លាននាក់កំពុងភៀសខ្លួន និងជ្រកកោននៅទីនោះ។ កន្លងមក អ៊ីស្រាអែលនិយាយថាខ្លួនចង់បោសសម្អាតនូវរាល់សមាជិកនៃក្រុមសកម្មប្រយុទ្ធហាម៉ាសដែលកំពុងលាក់ខ្លួននៅក្នុងទីក្រុង Rafah ហើយក៏ដូចជាដើម្បីរំដោះចំណាប់ខ្មាំងអ៊ីស្រាអែលដែលកំពុងត្រូវបានឃុំខ្លួននៅទីនោះ ព្រមទាំងកំពុងរៀបចំផែនការជម្លៀសជនស៊ីវិលប៉ាឡេស្ទីនដែលជាប់គាំងនៅទីក្រុងខាងលើផងដែរ។ 

ប្រធានផ្នែកជំនួយនៃអង្គការសហប្រជាជាតិ លោក Martin Griffiths និយាយថា៖ "ប្រតិបត្តិការយោធានៅ Rafah អាចនាំឱ្យមានការកាប់សម្លាប់យ៉ាងឃោរឃៅនៅហ្គាហ្សា។ ប្រតិបត្តិការមនុស្សធម៌នៅតំបន់ហ្គាហ្សាកំពុងស្ថិតក្នុងសភាពផុយស្រួយមែនទែនទៅហើយ។ នៅទីនោះ ក្រុមការងារមនុស្សធម៌របស់យើងខ្វះខាតគ្រប់បែបយ៉ាងទាំងការធានាសុវត្ថិភាព, ការផ្គត់ផ្គង់ជំនួយ និងចំនួនបុគ្គលិកបំពេញការងារ ដើម្បីរក្សាប្រតិបត្តិការមនុស្សធម៌របស់យើងឱ្យនៅដដែល"។ លោកបន្តថា៖ "សហគមន៍អន្តរជាតិបានព្រមានប្រឆាំងនឹងផលវិបាកដ៏គ្រោះថ្នាក់ នៃការឈ្លានពានទាំងឡាយណាដែលធ្វើឡើងនៅលើទីក្រុង Rafah ហើយរដ្ឋាភិបាលអ៊៊ីស្រាអែល មិនអាចធ្វើព្រងើយកន្តើយលើការអំពាវនាវនេះបានទេ"។

គួរបញ្ជាក់ថា កិច្ចពិភាក្សាដែលធ្វើឡើងកាលពីថ្ងៃអង្គារម្សិលមិញនេះ និងមានការចូលរួមពីសហរដ្ឋអាមេរិក អេហ្ស៊ីប អ៊ីស្រាអែល និងកាតា ស្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សាបានបញ្ចប់ដោយគ្មានផ្លែផ្កាអ្វីឡើយ ខណៈដែលការអំពាវនាវកាន់តែកើនឡើងទៅលើអ៊ីស្រាអែលឱ្យផ្អាកនូវផែនការរបស់ខ្លួនចំពោះការវាយប្រហារលើតំបន់ Rafah។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ថ្លែងទៅកាន់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ "ក្តីសង្ឃឹមដ៏ស្មោះសរបស់ខ្ញុំគឺការចរចាដែលនាំឱ្យមានការដោះលែងចំណាប់ខ្មាំង និងបញ្ឈប់នូវអរិភាពទាំងឡាយដែលអាចជៀសវាងការវាយលុកទៅលើតំបន់ Rafah។" លោកបន្ថែមថា ប្រសិនបើហេតុការណ៍នោះកើតឡើងពិតមែន ផលវិបាកពិតជាធ្ងន់ធ្ងរហួសពីការរំពឹងទុក។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះចំនួនជាងពាក់កណ្ដាលនៃប្រជាជន ២,៣លាននាក់របស់ប៉ាឡេស្ទីនកំពុងភៀសខ្លួន និងជ្រកកោននៅក្បែរៗនឹងព្រំដែនអេហ្ស៊ីប ខណៈលោក Martin Griffiths ថ្លែងថាប្រជាជនទាំងនោះកំពុងការស្រេកឃ្លាន ក៏ដូចជាប្រឈមនឹងសេចក្ដីស្លាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក