លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

អតីតនាយករដ្ឋមន្រ្តី Shehbaz Sharif អាចនឹងត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីប៉ាគីស្ថានម្តងទៀត

ប៉ាគីស្ថាន៖ អតីតនាយករដ្ឋមន្ត្រី Shehbaz Sharif នឹងក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្ទាប់របស់ប៉ាគីស្ថានដើម្បីដឹកនាំសម្ព័ន្ធភាពចម្រុះថ្មីមួយ ដែលបង្កើតឡើងរវាងគណបក្សផ្សេងៗគ្នាក្រោយការបោះឆ្នោតជាតិកាលពីសប្តាហ៍មុន។ 

គណបក្សប្រជាជនប៉ាគីស្ថាន "Pakistan Peoples Party" (PPP) កាលពីថ្ងៃអង្គារបានបង្ហាញការគាំទ្រគណបក្សរបស់លោក Sharif ដើម្បីបង្កើតរដ្ឋាភិបាលដោយសំឡងភាគតិចមួយ ដែលនឹងបញ្ចប់ភាពជាប់គាំងផ្នែកនយោបាយរបស់ប៉ាគីស្ថានដែលកំពុងអូសបន្លាយជាច្រើនថ្ងៃកន្លងមក។ អ្នកនាំពាក្យនៃគណបក្សរបស់លោក Sharif បានបង្ហោះសារនៅលើបណ្ដាញសង្គម X ដោយបញ្ជាក់ថា លោក Nawaz Sharif ដែលជាបងប្រុសបង្កើតរបស់លោក Shehbaz Sharif ជាអ្នកផ្តួចផ្តើមគំនិតតែងតាំងលោកសម្រាប់ការប្រជែងតំណែងនាយករដ្ឋមន្រ្តី។ 

គួរបញ្ជាក់ថា អតីតនាយករដ្ឋមន្រ្តី Shehbaz Sharif គឺជាសមាជិកនៃគណបក្សសម្ព័ន្ធម៉ូស្លីមប៉ាគីស្ថាន (PML-N) ដែលមានលោក Nawaz Sharif ជាប្រធាន ដែលគណបក្សនេះត្រូវបានគេទទួលស្គាល់ថាជាគណបក្សដ៏ធំមួយដែលមាន ៨០អាសនៈ តាមពីក្រោយដោយគណបក្ស PPP មានអាសនៈចំនួន ៥៤ក្នុងសភាជាតិ ដែលគណបក្សទាំងពីរមានសំឡេងគ្រប់គ្រាន់សម្រាប់សំឡេងភាគច្រើននៃសភាដែលមាន ២៦៤ អាសនៈរបស់ប៉ាគីស្ថាន។ 

អតីតប្រធានាធិបតី និងជាសហប្រធាននៃគណបក្ស PPP លោក Asif Ali Zardari ក្នុងសន្និសីទរួមជាមួយមេដឹកនាំគណបក្សនយោបាយផ្សេងទៀត បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ "យើងទាំងអស់គ្នាបានសម្រេចចិត្តថានឹងបង្កើតរដ្ឋាភិបាលរួមគ្នាមួយដើម្បីនាំប្រទេសប៉ាគីស្ថានចេញពីវិបត្តិនយោបាយ"

ដោយឡែក បេក្ខភាពឯករាជ្យដែលចូលរួមការបោះឆ្នោត និងមានការគាំទ្រពីក្រោយដោយអតីតនាយករដ្ឋមន្រ្តី Imran Khan ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារ បានទទួលអាសនៈសភាចំនួន ៩២ ដែលជាចំនួនច្រើនជាងគេ ប៉ុន្តែនៅតែមិនអាចគ្រប់គ្រាន់ឱ្យពួកគេបង្កើតរដ្ឋាភិបាលថ្មីមួយបាន ហើយបេក្ខភាពឯករាជ្យបានបដិសេធមិនចូលរួមជាមួយសម្ព័ន្ធភាពដែលបង្កើតឡើងដោយរួមគ្នាជាមួយ PML-N ឬ PPP ឡើយ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក