ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ស្នើប្រើប្រាស់ទិវានៃសេចក្តីស្រឡាញ់ទៅជាស្រឡាញ់ខ្លួនឯង និងក្រុមគ្រួសារ

ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ស្នើឱ្យយុវវ័យដែលពេញនិយមយកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បង្ហាញនូវសេចក្តីស្នេហា ប្រើប្រាស់ទិវានេះទៅជាការស្រឡាញ់ខ្លួនឯង ស្រឡាញ់គ្រួសារ ស្រឡាញ់បងប្អូន ស្រឡាញ់ញាតិមិត្ត ស្រឡាញ់ប្រទេសជាតិ និងស្រឡាញ់វប្បធម៌ប្រពៃណីដូនតាខ្មែរ។

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍សង្កេតឃើញថា រាល់ថ្ងៃទី១៤កុម្ភៈ យុវវ័យប្រើប្រាស់ថ្ងៃនេះបង្ហាញមនោសញ្ចេតនាក្តីស្នេហារហូតដល់ឈានមានសកម្មភាពរួមភេទដែលប្រាសចាកនូវប្រពៃណី ទំនៀមទម្លាប់ខ្មែរ និងអាចប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួនផងដែរ។

បើតាមអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មកដល់ពេលបច្ចុប្បន្ននេះ ការឆ្លងរីករាលដាលមេរោគអេដស៍កំពុងបន្តកើតមានក្នុងចំណោមក្រុម ប្រជាជនគន្លឹះ ជាពិសេសក្រុមយុវវ័យបុរសរួមភេទជាមួយបុរស។ តាមការប៉ាន់ប្រមាណនៅឆ្នាំ២០២៣នេះ អ្នកផ្ទុកមេរោគអេដស៍មានចំនួនប្រមាណ ៧៦ ០០០នាក់ អ្នកឆ្លងមេរោគអេដស៍ថ្មីមានប្រមាណ ១ ៤០០នាក់ នៅក្នុងមួយឆ្នាំ ឬប្រមាណ ៤នាក់នៅក្នុងមួយថ្ងៃ។ ក្នុងចំណោមអ្នកឆ្លងមេរោគអេដស៍ថ្មីប្រមាណ ៤២ភាគរយ គឺជាយុវវ័យដែលមានអាយុពី ១៥-២៤ឆ្នាំ។

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ថ្លែងថា៖ «ស្រឡាញ់ពិត ថែជីវិតចាកពីមេរោគអេដស៍»។

ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ទេសរដ្ឋមន្ត្រី អៀង មូលី បានបញ្ជាក់ថា តាមលទ្ធផលបឋមនៃការសិក្សាប៉ាន់ប្រមាណបែបវិទ្យាសាស្ត្រ ឆ្នាំ២០២៣ ទាក់ទងនឹងចំនួនអ្នកផ្ទុកមេរោគអេដស៍នៅថ្នាក់ក្រោមជាតិបានរកឃើញថា រាជធានី ខេត្តដែលមានការឆ្លងមេរាគអេដស៍ថ្មីក្នុងចំណោមក្រុមប្រឈមមាន ៦រាជធានី ខេត្តគឺ ៖ រាជធានីភ្នំពេញ ខេត្តបាត់ដំបង សៀមរាប បន្ទាយមានជ័យ តាកែវ និងខេត្តព្រះសីហនុ ដែលមានអត្រាឆ្លងរហូតដល់ ៧២% នៃការឆ្លងថ្មីនៅទូទាំងប្រទេស។

ក្នុងនោះ ខេត្តតាកែវ និងខេត្តព្រះសីហនុ គឺជាខេត្ត២ ក្នុងចំណោមរាជធានី ខេត្ត ៤ផ្សេងទៀត ដែលត្រូវបានរកឃើញថា មានអត្រានៃការឆ្លងមេរោគអេដស៍ថ្មីខ្ពស់ជាងគេ។ ក្នុងចំណោមមនុស្សដែលប្រឈមឆ្លងជំងឺអេដស៍ខ្ពស់ រួមមានបុរសរួមភេទជាមួយបុរស ស្ត្រីបំប្លែងភេទ អ្នកបម្រើក្នុងសេវាកម្សាន្ត និងអ្នកប្រើប្រាស់គ្រឿងញៀន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក