ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចធិបតី៖ ការកែទម្រង់នៃអភិក្រម រៀនបណ្តើរ ធ្វើបណ្តើរ គឺជាស្មារតីដែលថ្នាក់ដឹកនាំយើងតែងតែប្រកាន់យក

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការកែទម្រង់នៅកម្ពុជាអភិក្រមនៃការបោះជំហានជាដំណាក់កាល ជាឆន្ទៈផ្ទាល់របស់់រាជរដ្ឋាភិបាល នៅក្នុងទស្សនៈវិស័យវែងឆ្ងាយ នៃការអភិវឌ្ឍន៍ជាតិ និងមាតុភូមិឱ្យកាន់តែរីកចម្រើនកាន់តែជឿនលឿន និងរុងរឿង។

សម្តេចធិបតីថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញក្នុងពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្តេចធិបតីបានឱ្យដឹងថា អភិក្រមនៅក្នុងការអនុវត្តជាក់ស្តែងនៃការកែទម្រង់គឺជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាថាការកែទម្រង់ងាចប្រព្រឹត្តិទៅដោយរលូនជាមួយការរក្សាបាននូវស្ថិរភាពទាំងក្នុងក្របខណ្ឌស្ថាប័នអនុវត្ត ក៏ដូចជាក្នុងក្របខណ្ឌនៃសង្គមជាតិទាំងមូល និងដើម្បីធានាផងដែរ ថាការកែទម្រង់នឹងចូលរួមចំណែកជាវិជ្ជមាន ជាជំហានៗដល់កិច្ចប្រឹងប្រែងជំរុញ ការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច។

សម្តេចថ្លែងថា៖«ដូចនេះ ការកែទម្រង់នៃអភិក្រម រៀនបណ្តើរ ធ្វើបណ្តើរ គឺជាស្មារតីដែលថ្នាក់ដឹកនាំយើងតែងតែប្រកាន់យក»។

សម្តេចបានបញ្ជាក់ថា ការកែទម្រង់នៅកម្ពុជាអភិក្រមនៃការបោះជំហានជាដំណាក់កាលនេះគឺជាការផ្តល់លទ្ធភាពអាចដោះស្រាយបញ្ហាចំពោះមុខដែលជាអទិភាពបន្ទាន់ផង ទន្ទឹមនឹងការអាចចាប់ផ្តើម អនុវត្តសាកល្បងនូវសមាសធាតុគន្លឹះនានាដែលចាំបាច់ សម្រាប់ត្រៀមលក្ខណៈមុនដល់ដំណាក់កាលបន្តបន្ទាប់ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក