ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានចារកិច្ចអេស្តូនី៖ រុស្សីបានត្រៀមខ្លួនជាស្រេចសម្រាប់ការប្រឈមមុខផ្នែកយោធាជាមួយប្រទេសលោកខាងលិច

អន្តរជាតិ៖ ភ្នាក់ងារសេវាចារកិច្ចបរទេសរបស់អេស្តូនីបានបញ្ជាក់នៅថ្ងៃទី១៣ ខែកុម្ភៈនេះថា រុស្ស៊ីកំពុងរៀបចំជាស្រេចសម្រាប់ការប្រឈមមុខផ្នែកយោធាជាមួយលោកខាងលិចជាស្រេច ក្នុងអំឡុងពេលមួយទស្សវត្សទៅមុខទៀត ហើយផែនការនេះអាចត្រូវទប់ស្កាត់បាន ប្រសិនបើមានការកសាងកម្លាំងប្រដាប់អាវុធខ្លាំងមួយឆ្លើយតបវិញ។ 

បណ្ដាមន្រ្តី​ និងមេដឹកនាំនៃប្រទេសលោកខាងលិចកំពុងសម្តែងនូវក្ដីព្រួយបារម្ភចំពោះការព្រមាន និងការគំរាមកំហែងផ្នែកយោធាពីប្រទេសរុស្សីទៅលើបណ្ដាប្រទេសភាគខាងកើតនៃអង្គការណាតូ ដោយអំពាវនាវឱ្យសម្ព័ន្ធភាពយោធាដឹកនាំដោយសហរដ្ឋអាមេរិកនេះរៀបចំប្រព័ន្ធការពារខ្លួនឡើងវិញ។

ប្រធាន​សេវា​ស៊ើបការណ៍​សម្ងាត់​អេស្តូនីថ្លែងថា ការវាយតម្លៃរបស់លោក​គឺ​ផ្អែក​លើ​ផែនការ​របស់​រុស្ស៊ី​ក្នុង​ការ​បង្កើន​ចំនួន​កម្លាំង​ទ្វេដង​ដែល​ឈរជើង​តាម​បណ្តោយ​ព្រំដែន​របស់​ខ្លួន​ ប្រឈមនឹងកងទ័ពនៃសមាជិកណាតូមួយចំនួនរួមមានហ្វាំងឡង់ ,​អេស្តូនី ,លីទុយអានី និងឡេតូនីជាដើម។ លោក Kaupo Rosin ថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយការចេញផ្សាយរបាយការណ៍ស្តីពីការគំរាមកំហែងសន្តិសុខជាតិរបស់អេស្តូនីថា "រុស្ស៊ីបានជ្រើសរើសផ្លូវមួយ ដែលជាការប្រឈមមុខគ្នារយៈពេលវែង ហើយវិមានក្រឹមឡាំងក៏ប្រហែលជាកំពុងរំពឹងថានឹងមានជម្លោះដែលអាចកើតមានជាមួយអង្គការណាតូក្នុងទសវត្សរ៍ក្រោយ" ។ លោកបញ្ជាក់ថា ការវាយប្រហារពីសំណាក់ប្រទេសរុស្សីមើលទៅហាក់ដូចជាមិនទំនងនឹងកើតឡើងក្នុងពេលដ៏ខ្លីខាងមុខទេ ត្បិតបច្ចុប្បន្ននេះរុស្សីត្រូវរក្សាកងទ័ពសម្រាប់ឈរជើង ប្រឈមនឹងអ៊ុយក្រែនជាមុនសិន។ 

បណ្ដាប្រទេសនៃសមុទ្របាល់ទិកបាននឹងកំពុងបង្កើននូវទំហំសម្រាប់ការចំណាយលើផ្នែកយោធារបស់ខ្លួន ខណៈអាល្លឺម៉ង់ឯណោះវិញក៏នឹងមានកងទ័ពត្រៀមប្រយុទ្ធជាស្រេចចំនួន ៤,៨០០នាក់សម្រាប់ពង្រាយក្នុងតំបន់នាឆ្នាំ២០២៧ ខណៈលោក Rosin បានថ្លែងថា អង្គការ NATO និងសម្ព័ន្ធមិត្តកំពុងធ្វើដំណើរក្នុងទិសដៅត្រឹមត្រូវដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់រុស្ស៊ី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក