ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនបង្កជនជាតិចិនដែលបានបើកបុកឪពុកកូនប្រុសស្រី៣នាក់ ស្លាប់ និងរបួសធ្ងន់ធ្ងរនៅផ្លូវ៦០ម៉ែត្រកាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។
ជនបង្កឈ្មោះHUANG PENG ភេទប្រុស ជនជាតិចិន មុខរបរ អ្នកត្រួតពិនិត្យបច្ចេកទេសយានយន្តនៅម្ដុំអូឡាំផ្ចារ ខណ្ឌ៧មករា និងរស់នៅចំណុចបុរី R & F ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
បើតាមស្នងការ ជនបង្កក្រោយបើកបុកមនុស្សស្លាប់ និងរងបួសរួចមក បានជិះរត់គេចខ្លួន ហើយជិះមកចតប្លុងចោលនៅមុខអាគារ បុរី អ & អេហ្វ (R&F) ស្ថិតនៅលើផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕