វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

រដ្ឋមន្រ្តីយុត្តិធម៌ថៃ៖ អតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ទទួលបានការលើកលែងទោស

ថៃ៖ រដ្ឋមន្រ្តីយុត្តិធម៌ថៃបានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៣ ខែកុម្ភៈនេះថា អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា (Thaksin Shinawatra) ដែលកំពុងអនុវត្តទោសពន្ធនាគារ និងត្រូវបានលើកលែងទោស និងអនុញ្ញាតឱ្យមានសេរីភាពឡើងវិញ នាពេលឆាប់ៗនេះបំផុត ឬអាចនឹងនៅចុងសប្តាហ៍នេះផ្ទាល់។ ការលើកលែងទោសទៅលើអតីតនាយករដ្ឋមន្រ្តីរូបនេះ បានធ្វើឡើងក្នុងរយៈពេលមិនដល់ ៦ខែផង បន្ទាប់ពីលោកបានវិលត្រឡប់មកកាន់ទឹកដីថៃសាជាថ្មី ក្រោយពីនិរទេសខ្លួនទៅបរទេសជាង ១៥ឆ្នាំ។ 

អតីតនាយករដ្ឋមន្រ្តី និងជាមហាសេដ្ឋីដ៏ល្បីល្បាញរូបនេះ ត្រូវបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រី ២លើក មុនពេលលោកត្រូវបានទម្លាក់ចេញពីតំណែងដោយរដ្ឋប្រហារយោធាឆ្នាំ២០០៦ ហើយក្រោយមកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ ពីបទប្រព្រឹត្តអំពើពុករលួយ និងការរំលោភបំពានអំណាច ក៏ប៉៉ុន្តែទោសនេះត្រូវបានព្រះមហាក្សត្រថៃ មហាវិច្ឆរ៉ា ឡុងកន បន្ធូរបន្ថយទោសមកនៅត្រឹមមួយឆ្នាំវិញ។ 

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ លោក តាវី សុដសង (Tawee Sodsong) បញ្ជាក់ថា លោក ថាក់ស៊ីន ដែលបច្ចុប្បន្នមានវ័យ ៧៤ឆ្នាំ ស្ថិតនៅក្នុងចំណោមអ្នកជាប់ពន្ធនាគារដែលត្រូវដោះលែងមុនពេលកំណត់ចំនួន ៩៣០នាក់។ លោក Tawee បានប្រាប់មកកាន់អ្នកសារព័ត៌មានថា៖ "គាត់ (លោក ថាក់ស៊ីន) ស្ថិតក្នុងចំណោមក្រុមទណ្ឌិតដែលមានវ័យលើសពី៧០ឆ្នាំ ឬអ្នកដែលមានស្ថានភាពសុខភាពធ្ងន់ធ្ងរ។ បុគ្គលដែលមានស្ថានភាពដូចនេះ អាចនឹងត្រូ​វដោះលែងបន្ទាប់ពីអនុវត្តទោស ៦ខែ"។ 

គួរបញ្ជាក់ថា លោក ថាក់ស៊ីន ត្រូវបានតុលាការប្រកាសផ្តន្ទាទោសដាក់ពន្ធនាគារ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខណៈលោកត្រូវបានគេរំពឹងថាទំនងជានឹងត្រូវបានដោះលែងនៅថ្ងៃសៅរ៍នេះ។ សូមបញ្ជាក់ថា បច្ចុប្បន្ន លោក ថាក់ស៊ីន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសម្រាប់អ្នកជាប់ពន្ធនាគារមួយ ដោយលោកមានជម្ងឺថប់ទ្រូង និងឡើងសម្ពាធឈាមខ្ពស់ ខណៈក្រុមគ្រួសាររបស់លោកបានអះអាងថា លោកបានទទួលការវះកាត់ចំនួន ២លើករួចមកហើយ អំឡុងទទួលការសម្រាកព្យាបាលនៅពន្ធនាគារនេះ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក