ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រោយរងការរិះគន់តារាកំប្លែងនាយគ្រឿនសន្យាឈប់ទទួលផ្សាយពាណិជ្ជកម្មល្បែង និងគ្រឿងស្រវឹង

ភ្នំពេញ៖ តារាកំប្លែង នាយគ្រឿន បានបញ្ជាក់ពីការតាំងចិត្តថា លោកឈប់ទទួលផ្សាយពាណិជ្ជកម្មអំពីល្បែងហ្គេម និងគ្រឿងស្រវឹង បន្ទាប់ពីលោករងការរិះគន់ខ្លាំងចំពោះការសម្តែងក្នុងបទចម្រៀងរបស់ក្រុមហ៊ុនមួយ ជំរុញឱ្យពលរដ្ឋលេងល្បែងអនឡាញ។

កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នាយគ្រឿន បានចេញវីដេអូសុំទោស និងទទួលស្គាល់កំហុសដែលខ្លួនជាបុគ្គលសាធារណៈទៅផ្សព្វផ្សាយពាណិជ្ជកម្មល្បែងអនឡាញធ្វើឱ្យពលរដ្ឋជាច្រើនរិះគន់ និងជេរប្រមាថ។

ក្នុងវីដេអូ ៧នាទី នាយគ្រឿន បានបញ្ជាក់ថា លោកបានផ្តាច់កុងត្រាជាមួយក្រុមហ៊ុននៅពាក់កណ្តាលទី។

នាយគ្រឿនបានរៀបរាប់ដូច្នេះថា៖ «បើបងប្អូនអត់សប្បាយចិត្ត យើងនៅផ្សាយធ្វើអីទៀត មានអីស៊ីហ្នឹងទៅ ខ្ញុំទទួលបានប៉ុនណា ធ្វើប៉ុណ្ណឹងទៅ សំខាន់ពាក់ព័ន្ធជាមួយល្បែង និងស្រា គឺខ្ញុំឈប់ផ្សាយមួយជីវិត»។

នាយគ្រឿន បញ្ជាក់ថា កាលលោកចូលសិល្បៈដំបូង លោកធ្លាប់ទទួលរងការរិះគន់ម្តងរួចមកហើយពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។ ក្រោយមកលោកក៏ទទួលផ្សាយគ្រឿងស្រវឹងឡើងវិញ បន្ទាប់ពីសង្កេតឃើញថាមានតារាកំពូលៗមួយចំនួនចូលរួមផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក