ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីប្រាប់ក្រសួង ស្ថាប័នទាំងអស់កុំមានការភ័យខ្លាចការចុះពិនិត្យពីក្រសួងអធិការកិច្ច

ភ្នំពេញ៖ នាយករដ្ឋមន្រី្តសម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ទៅគ្រប់ក្រសួង ស្ថាប័នទាំងអស់កុំមានការភ័យខ្លាចការចុះពិនិត្យរបស់ក្រសួងអធិការកិច្ច ដោយថាដើម្បីជួយកែសម្រួលធ្វើឱ្យស្ថាប័នជាតិរឹងមាំប៉ុណ្ណោះ។ សម្ដេចបញ្ជាក់ថា មិនមែនការចុះអធិការកិច្ចគឺដើម្បីអនុវត្តន៍អភិក្រមទី៥នោះទេ។

ការលើកឡើងរបស់សម្ដេចធិបតីគឺឆ្លើយតបនឹងការលើកឡើងរបស់រដ្ឋមន្ត្រីអធិការកិច្ចលោក ហួត ហាក់ ក្នុងពិធីបិទសន្និបាតក្រសួងនៅព្រឹកថ្ងៃអង្គារ៍ ទី១៣ ខែកុម្ភៈនេះ ដែលថាក្រុមការងារក្រសួងជួបការលំបាកក្នុងការចុះអធិការកិច្ចនៅតាមក្រសួងស្ថាប័នមួយចំនួន ដោយសារអង្គភាពទាំងនោះហាក់បានបង្កើតលេសផ្សេងដូចជាមានការប្រជុំលាក់បាំងការពិត ផ្ដល់ឯកសារមិនគ្រប់គ្រាន់ មិនចង់សហការជាមួយប្រតិភូអធិការកិច្ច និងស្វែងរកការអន្តរាគមន៍ពីថ្នាក់ដឹកនាំជាដើម។

លោកថា៖ «ខ្លះបានណែនាំឬអាចឈានដល់ការបំភិតបំភ័យមន្ត្រីរងអធិការកិច្ចតាមរយៈការហៅសាកសួរក្នុងគោលបំណងមិនផ្ដល់ការសហការល្អជាមួយមន្ត្រីអធិការកិច្ច ខ្លះទៀតអាចមានករណីរកហេតុផលណាមួយដើម្បីផ្ទេរឬសំរួលភារកិច្ចមុខសញ្ញាអធិការកិច្ចដែលបានរាយការណ៍ការពិតជូនគណប្រតិភូអធិការកិច្ច និងខ្លះទៀតខិតខំរកមធ្យោបាយស្នើសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំជាដើម»។

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនគួរមានការភ័យខ្លាចចំពោះការធ្វើអធិការកិច្ចពីក្រសួងនោះទេដោយថាមិនមានអ្នកណាម្នាក់ល្អឥតខ្ចោះនោះទេ ដូច្នេះការចុះស្រាវជ្រាវនិងពិនិត្យគឺគ្រាន់តែប្រមូលព័ត៌មានដើម្បីរកឃើញចំណុចខ្វះខាតនិងពង្រឹងខ្លួនឯង។

សម្ដេចថា៖ «កុំរត់ កុំគេច កុំសម្រួលភារកិច្ចអ្នកជួយប្រាប់។ […] នេះជាការជួយដល់រដ្ឋមន្ត្រី ប្រធានស្ថាប័ន អភិបាលរាជធានីខេត្តក្នុងការតាមដានត្រួតពិនិត្យនូវការអនុវត្តកិច្ចការរបស់ខ្លួនដើម្បីយើងដាក់ផែនការកែសម្រួលភ្លាមៗដើម្បីឈ្នះសង្គ្រាម»។

សម្ដេចបានរម្លឹកដល់អភិក្រមទាំង៥ របស់សម្ដេចតេជោ ហ៊ុន សែន ដែលនឹងបន្តអនុវត្តដល់បច្ចុប្បន្ន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ បើទោះជាយ៉ាងណាអភិក្រមទី៥ នឹងមិនងាយយកមកអនុវត្តន៍នោះទេដោយទុកឱកាសឱ្យមានការដឹងពីចំណុចខ្វះខាត ខុសឆ្គង និងកែប្រែឡើងវិញ។

ក្រសួងអធិការកិច្ចគឺជាអធិការកិច្ចរបស់រាជរដ្ឋាភិបាលដែលមានសមត្ថកិច្ចដឹកនាំនិងគ្រប់គ្រងវិស័យអធិការកិច្ចនៅកម្ពុជានិងមានភារកិច្ចធ្វើអធិការនៅតាមក្រសួងស្ថាប័នសាធារណប្រហាក់ប្រហែលអង្គភាពសាធារណៈ គ្រឹះស្ថានសាធារណ រដ្ឋបាលថ្នាក់ក្រោម និងនីតិបុគ្គលដទៃដែលជាប់ការតាព្វកិច្ចតាមច្បាប់កំណត់ និងដោះស្រាយបណ្ដឹងក្នុងដែនសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក