ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Messi ត្រូវបានអញ្ជើញឱ្យចូលរួមជួយក្រុម U-23 ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស

កីឡា៖ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនអាយុក្រោម ២៣ឆ្នាំ លោក Javier Mascherano និយាយថា ក្រុម U-23 របស់លោកស្វាគមន៍ជានិច្ចសម្រាប់វត្តមានរបស់កីឡាករ Lionel Messi ប្រសិនបើគេពេញចិត្តចូលរួមជួយក្រុមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ នាទីក្រុងប៉ារីស​ ប្រទេសបារាំង។ 

គួរបញ្ជាក់ថា អាហ្សង់ទីនទើបតែធានាបានកៅអីសម្រាប់់បង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅនេះ ក្រោយពីបានយកឈ្នះក្រុម U-23 ប្រេស៊ីល 1-0 កាលពីថ្ងៃអាទិត្យ និងបានរួមដំណើរជាមួយក្រុមជម្រើសជាតិ ៣ផ្សេងទៀតរួមមានប្រេស៊ីល, កូឡុំប៊៊ី និងប៉ារ៉ាហ្គាយ។ 

នៅពេលអ្នកសារព័ត៌មានសួរថា តើអាចទេដែល Messi មានវ័យ ៣៦ឆ្នាំទៅហើយនោះ អាចចូលរួមជួយក្រុមនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅនេះ? អតីតមិត្តរួមក្រុម Barcelona និងក្រុមជម្រើសជាតិអាហ្សង់ទីន Mascherano បានឆ្លើយតបទៅកាន់អ្នកសារព័ត៌មានថា៖ "ពិតណាស់! អ្នកគ្រប់គ្នាបានដឹងរួចមកហើយអំពីទំនាក់ទំនងមិត្តភាពដែលខ្ញុំមានជាមួយ Lionel Messi។ ខ្ញុំតែងតែនិយាយថា សម្រាប់កីឡាករដូចជា Lionel Messi គឺទ្វារតែងតែបើកចំហរ និងទទួលការអញ្ជើញជានិច្ចពីក្រុមជម្រើសជាតិ ខណៈអ្វីៗជាក់ស្ដែងគឺស្ថិតនៅលើការសម្រេចចិត្ត និងកាលវិភាគផ្ទាល់ខ្លួនរបស់គេ (Messi) តែម្តង"។ 

គួរប​ញ្ជាក់ថា ខ្សែប្រយុទ្ធ Lionel Messi ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លិប Inter Miami ទើបបានរួមចំណែកដ៏ធំក្នុងការជួយឱ្យអាហ្សង់ទីនគ្រងជើងឯកពានរង្វាន់ FIFA World Cup ឆ្នាំ២០២២ នៅលើទឹកដីកាតាថ្មីៗនេះ ហើយគេក៏ធ្លាប់រួមចំណែកជួយឱ្យអាហ្សង់ទីនឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ នាទីក្រុងប៉េកាំង ប្រទេសចិន កាលពីឆ្នាំ២០០៨ ផងដែរ។ 

ការប្រកួតលើវិញ្ញាសាបាល់ទាត់បុរសអាយុក្រោម ២៣ឆ្នាំ នៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ ទីក្រុងប៉ារីស​ គ្រោងចាប់ផ្តើមនាខែកក្កដា ដល់ខែសីហា ឆ្នាំ២០២៤ នេះ ខណៈក្រុមជម្រើសជាតិនីមួយអាចដាក់កីឡាករលើសអាយុបាន ៣នាក់ក្នុងបញ្ជីក្រុមរបស់ខ្លួន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក