វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ព្រះមហាក្សត្រហ្សកដានីស្នើប្រធានាធិបតីអាមេរិកជំរុញឱ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា

អន្តរជាតិ៖ ប្រធានាធិបតីអាមេរិក លោក​ ចូ បៃដិន (Joe Biden) បានទទួលស្វាគមន៍ព្រះរាជវត្តមានរបស់ព្រះមហាក្សត្រ Abdullah នៃប្រទេសហ្សកដានី នៅសេតវិមានសហរដ្ឋអាមេរិកាលពីថ្ងៃទី១២ ខែកុម្ភៈម្សិលមិញនេះ ដែលនេះគឺជាការជួបគ្នាដោយកំរ និងផ្ទាល់មុខរវាងមេដឹកនាំនៃប្រទេសសម្ព័ន្ធមិត្តទាំងពីរ ដែលបានណាត់ជួបពិភាក្សាអំពីបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សា។ 

ជំនួបរវាងមេដឹកនាំទាំងពីរកើតឡើងចំពេលដែលប្រធានាធិបតីអាមេរិក បានបង្ហាញប្រតិកម្មកាន់តែខ្លាំងឡើងដោយបានអំពាវនាវឱ្យមេដឹកនាំអ៊ីស្រាអែលបញ្ឈប់ផែនការវាយប្រហារលើតំបន់ Rafah ភាគខាងត្បូងតំបន់ហ្គាហ្សា ដោយនិយាយថាអ៊ីស្រាអែលមិនអាចប៉ះពាល់តំបន់ខាងលើបានឡើយ ប្រសិនបើគ្មានផែនការជាក់លាក់ក្នុងការការពារលើជនស៊ីវិលស្លូតត្រង់ដែលកំពុងភៀសខ្លួនទៅជ្រកកោនក្នុងតំបន់នេះ។ 

ជាក់ស្ដែង លោក Biden បានជជែកដោយផ្ទាល់ជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu កាលពីថ្ងៃអាទិត្យ ដោយសេតវិមានបានបញ្ជាក់ថា លោក Biden បានសង្កត់ធ្ងន់ថា ផែនការវាយប្រហារដោយយោធាអ៊ីស្រាអែលទៅលើតំបន់ Rafah មិនអាចធ្វើឡើងបានឡើយ ប្រសិនបើគ្មានផែនការច្បាស់លាស់ និងដែលអាចទុកចិត្តបានសម្រាប់ការធានាសុវត្ថិភាពរបស់ប្រជាជនប៉ាឡេស្ទីនជាងមួយលាននាក់ ដែលកំពុងភៀសខ្លួន និងជ្រកកោននៅទីក្រុងនេះ។ 

ដោយឡែក មុនចាប់ផ្តើមព្រះរាជដំណើរទស្សនកិច្ចទៅកាន់លោកខាងលិច ព្រះមហាក្សត្រនៃប្រទេសហ្សកដានី ក៏បានរួមចំណែកក្នុងការបរិច្ចាគជំនួយមនុស្សធម៌ទៅកាន់ជនភៀសខ្លួននៅតំបន់ហ្គាហ្សា ហើយក៏ជាសកម្មភាពដែលចង់ជំរុញអ៊ីស្រាអែលឱ្យបញ្ឈប់ការរឹតបន្តឹងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយការពារជនរងគ្រោះដោយជំងឺ និងភាពអត់ឃ្លាន ក្នុងរង្វង់ដែនដីដែលកំពុងហែកហួរដោយសង្គ្រាមនេះ។ មិនត្រឹមតែប៉ុណ្ណោះ ព្រះមហាក្សត្រ Abdullah ក៏បានអំពាវនាវផងដែរក្នុងការស្នើឱ្យលោក Biden អាចមានកិច្ចអន្តរាគមន៍ណាមួយក្នុងការដាក់ចេញនូវបទឈប់បាញ់ជាបន្ទាន់មួយនៅក្នុងតំបន់ហ្គាហ្សា៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក